ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកការដ្ឋាន​​ស្ថាបនា​​ស្ពាននាគ​​ភ្លោះ​​ចេញ-​ចូលទី​ក្រុង​​ពេជ្រ​​​​ថ្មី​​បន្ថែមទៀត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​​៣១ មករា ២០១១ សាលារាជធានីភ្នំពេញ ដោយ​មាន​កិច្ច​​​សហប្រតិបត្តិការ​​​ពី​​ក្រុមហ៊ុន​​វិនិយោគ​​កោះពេជ្រ (OCIC) បានរៀបចំ​​​ធ្វើ​ពិធី​​​ក្រុង​ពាលី​​ និង​ពិធី​បើកការដ្ឋាន​សាង​សង់​​ស្ពាន​​​ចំនួន​ពីរ​គឺ​​​មាន​​​ឈ្មោះ​​ ថាស្ពាន​​នាគភ្លោះ​​ចេញ-ចូលតំបន់​​អភិវឌ្ឍន៍​​ទីក្រុង​​កោះពេជ្រ ។ ​​ពិធី​នេះ​ធ្វើឡើង​នៅ​លើ​​សួន​​សម្តេច​​​តេជោ​ហ៊ុន សែន ​ភាគ​ខាងកើត​​​ក្រោម​​​អធិបតី​ភាព​លោក​កែប ជុតិមា ​ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ​ហ៊ុន សែន ​និង​ជា​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ​​និង​​លោកជំទាវ ​ជា​ភរិ​យា ​ដោយមាន​ការ​​​យាង និងអញ្ជើញ​​ចូលរួម​ពី​សម្តេច​​​ព្រះ​សង្ឃ​រាជ​នន្ទ ង៉ែត ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​​​កោះ​ពេជ្រ

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​​៣១ មករា ២០១១ សាលារាជធានីភ្នំពេញ ដោយ​មាន​កិច្ច​​​សហប្រតិបត្តិការ​​​ពី​​ក្រុមហ៊ុន​​វិនិយោគ​​កោះពេជ្រ (OCIC) បានរៀបចំ​​​ធ្វើ​ពិធី​​​ក្រុង​ពាលី​​ និង​ពិធី​បើកការដ្ឋាន​សាង​សង់​​ស្ពាន​​​ចំនួន​ពីរ​គឺ​​​មាន​​​ឈ្មោះ​​ថាស្ពាន​​នាគភ្លោះ​​ចេញ-ចូលតំបន់​​អភិវឌ្ឍន៍​​ទីក្រុង​​កោះពេជ្រ ។ ​​ពិធី​នេះ​ធ្វើឡើង​នៅ​លើ​​សួន​​សម្តេច​​​តេជោ​ហ៊ុន សែន ​ភាគ​ខាងកើត​​​ក្រោម​​​អធិបតី​ភាព​លោក​កែប ជុតិមា ​ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ​ហ៊ុន សែន ​និង​ជា​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ​​និង​​លោកជំទាវ ​ជា​ភរិ​យា ​ដោយមាន​ការ​​​យាង និងអញ្ជើញ​​ចូលរួម​ពី​សម្តេច​​​ព្រះ​សង្ឃ​រាជ​នន្ទ ង៉ែត ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​​​កោះ​ពេជ្រ ​មន្ត្រី​​រាជការក្រោម​ឱវាទ​​​​សាលា​រាជ​ធានី​ភ្នំពេញ ​និង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើនកុះករ ។​
យោងតាម​​​របាយការណ៍​​បាន​ឱ្យ​ដឹង​ថា ស្ពាន​​នាគភ្លោះ​​​កោះពេជ្រ​​នេះ​ជា​ប្រភេទ​​ស្ពាន​បេតុងអា​មេ ដែលមាន​​ក្បាលនាគ​នៅ​ខាងដើម និង​នៅ​ខាង​​ចុង​ស្ពាន សំរាប់​​លំអ និង​ការពារ​សេចក្តី​​សុខ​ដល់​អ្នក​ដំណើរ ។ ស្ពាននេះ​​មាន​ប្រវែង​​១០១​ម៉ែត្រ ទទឹង​​១២,៧ម៉ែត្រ ជា​ស្ពាន​​ភ្លោះ​​ពីរ​មាន​រូប​រាង​​ដូចគ្នា ។ ស្ពាន​​នីមួយៗ​​ជា​ស្ពាន​​ឯកទិស​​មាន​​៣ខ្សែសំរាប់យានជំនិះ​ធ្វើដំណើរ​​ចូល​​ទៅ​កាន់​​ទីក្រុង​កោះ​ពេជ្រ ​និង​៣​ខ្សែ​​​ទៀត​សំរាប់​ចេញពីតំបន់​​កោះពេជ្រ ។ ស្ពាន​ទី​១ សំរាប់​ទិស​ដៅ​​ធ្វើដំណើរ​ទៅ ស្ពានទី​២​សំរាប់​​ធ្វើដំណើរ​ត្រឡប់​មកវិញ​ ហើយ​ស្ពាននីមួយៗ​មាន​ផ្លូវ​​​ថ្មើរ​ជើង​​សុវត្ថិ​ភាព​នៅខាង​ស្តាំ​​ដៃ​​នៃ​ស្ពាន​មានទទឹង​​០,៨ម៉ែត្រ ​មាន​ដាក់បង្គោល​​ភ្លើង​បំភ្លឺ​​​គម្លាត​​២០ម៉ែត្រ ​លាប​គំនូស​ចរាចរណ៍ បង្កាន់ដៃ​​រាង​ជា​​ដង​ខ្លួន​នាគ កំពស់​​១,១០ម៉ែត្រ ទទឹង​០,១ម៉ែត្រ សាង​សង់​​ផ្លូវ​​មក​ភ្ជាប់​នឹង​ផ្លូវ​ភ្លោះ​​​សួន​ច្បារ​​សម្តេច​តេជោ​ហ៊ុន សែន ​ប្រវែង​​៦០​ម៉ែត្រ ។ សសរ​ស្ពាន​​មាន​២សសរ គម្លាត​​ពី​​គ្នា​២៥​ទៅ​៣០ម៉ែត្រ ផ្លូវលើ​ស្ពាន​​​អ៊ុត​កៅស៊ូ​​​កំរាស់​៧៥មីល្លីម៉ែត្រ រៀប​បណ្តាញ​លូ​អមសង​ខាង និង​​ដាក់​​ស្លាក​ចរាចរណ៍ ​បង្ហាញ​ទិស​ត្រឹមត្រូវ​៕