ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រាប់ទៅអាជ្ញាធរ ខេត្ត​តាកែវ​ ឱ្យ​ចាត់វិធានការ​ជាបន្ទាន់!

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(​អ​.​ប​.​ព​.) កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​​បាន​ស្នើ​សុំ​ឱ្យ​ដល់​អាជ្ញាធរ​ខេត្តតាកែវ​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​បុគ្គល​ដែល​ពាក់​ព​ន្ធ័​នឹង​ករណី​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​បរិវេណ​អាង​ទឹក​តាកែវ ក្នុង​ក្រុង​ដូន​កែវ…

ខេត្តតាកែវ ៖ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(​អ​.​ប​.​ព​.) កាលពី​ថ្ងៃ​ទី​៣១ សីហា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​​បាន​ស្នើ​សុំ​ឱ្យ​ដល់​អាជ្ញាធរ​ខេត្តតាកែវ​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​បុគ្គល​ដែល​ពាក់​ព​ន្ធ័​នឹង​ករណី​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​បរិវេណ​អាង​ទឹក​តាកែវ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។

ការ​ចេញ​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​មួយ​នេះ ទទួល​បាន​ពាក្យ​ប្តឹង​អនាមិក​ជា​បន្តបន្ទាប់ ​ពី​ករណី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​បរិវេណ​អាង​ទឹក​តាកែវ​មួយ​កន្លែង​នេះ​រួច​មក ​។ ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.) បាន​បញ្ជាក់ ថា ក្រោយ​ពី​បាន​ទទួល​ពាក្យ​ប្តឹង​អនាមិក​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជីក​យក​អាច​ម៌​ដី​លុប​ដី​បំពេញ​សាងសង់​សំណង់​រឹង​មាំ និង​ការ​ទិញ​លក់ ដីធ្លី​ក្នុង​បរិវេណ​នៃ​អាង​ទឹក​តាកែវ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ រួច​មក​ក្រុមការងារ (​អ​.​ប​.​ព​.) បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង ជាក់ស្ដែង ហើយ​ពិនិត្យ​ឃើញ​ថា បាតុភាព​ដែល​ពាក្យ​ប្ដឹង​បាន​លើក​ឡើង​អាច​ជា​ទំនាស់ ឬ​ជា​កំហុស​លើ​ករណី​ផ្សេង ក្រៅពី សមត្ថកិច្ច​របស់ អ​.​ប​.​ព​. ដូច​ជា​៖

-​ការ​ជីក​យក​អាចម៍ដី​ពី​ផ្ទៃ​បាត​បឹង​។

-​ការ​ចាក់​ដី​លុប​ផ្ទៃ​អាង​ទឹក​។

-​ការ​សាងសង់​សំណង់​ក្នុង​បរិវេណ​អាង​ទឹក​។

-​ព្រមទាំង​មានការ​ទិញ​លក់​ដីធ្លី​ក្នុង​បរិវេណ​អាង​ទឹក​ដោយ​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ផង​។

ផ្អែក​តាម​លទ្ធផល​ខាងលើ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្តតាកែវ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ចំពោះ បុគ្គល​ដែល​ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​ដើម្បី​ធានា​ដល់​និរន្ត​ភាព នៃ​ការ​ប្រើប្រាស់​អាង​ទឹក​តាកែវ​នេះ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ត​តាមដាន​ករណី​នេះ​និង​មាន​វិធានការ តាម​ផ្លូវច្បាប់​បន្តបន្ទាប់​ទៀត តាម​សភាព​កា​រវិ​វត្ត​ជាក់ស្ដែង ​៕​

អត្ថបទសរសេរ ដោយ