ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អាហារ៣យ៉ាង ដែលជួយបណ្តុះរោមភ្នែកអ្នក!

4 ឆ្នាំ មុន

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ​ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ ថ្ងៃនេះ អ្នកនឹងបានស្គាល់! ១….

តើអ្នកមានរោមភ្នែកខ្លីមែនទេ? មានវិធីជាច្រើនដើម្បីធ្វើឱ្យរោមភ្នែកលូតលាស់វែងបានល្អ​ ដូចជាការប្រើថ្នាំបណ្តុះ ការម៉ាស្សារោមភ្នែក និង ការលាបម៉ាស្ការ៉ាធ្វើឱ្យរោមភ្នែកមើលទៅវែង។ តែមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេថាអាហារដើរតួរយ៉ាងសំខាន់ក្នុងធ្វើការបណ្តុះរោមភ្នែកអ្នក។ ថ្ងៃនេះ អ្នកនឹងបានស្គាល់!

១. ត្រីសាម៉ុង

ត្រីសាម៉ុងគឺជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D និងវីតាមីន B ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ការពាររោមភ្នែករបស់អ្នកពីការបែកចុង និង ផុយជ្រុះ។ វីតាមីន D និងវីតាមីន B ជួយបង្កើនការលូតលាស់រោមភ្នែក។ ទទួលទានត្រីសាម៉ុង មិនត្រឹមតែឆ្ងាញ់នោះទេ ហើយថែមទាំងបានរោមភ្នែកដុះវែងស្អាតទៀតផង។

២. ផ្សិត

ផ្សិតគឺជាប្រភពវីតាមីន B3 ដ៏មានតម្លៃ។ ការទទួលទានផ្សិត ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរបស់អ្នកនិងជួយក្នុងការផលិតសារធាតុ Keratin។ វីតាមីន B3 ជួយជម្រុញការលូតលាស់រោមភ្នែក និង បំបាត់បញ្ហាស្ងួតរោមភ្នែក និង ជៀសឆ្ងាយពីការពុកផុយ។ វាជួយក្នុងការបណ្តុះកោសិការោមភ្នែក និង ការពារមិនឱ្យជ្រុះ។

៣. ស៊ុត

ស៊ុតមានប្រូតេអ៊ីនខ្ពស់។ សក់និងរោមភ្នែកត្រូវបានផ្សំឡើងដោយសារធាតុស្នែង (Keratin)។ អាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនជួយឱ្យរាងកាយរបស់អ្នកទទួលបានបរិមាណអាស៊ីដអាមីណូត្រឹមត្រូវ ដើម្បីផលិត Keratin ។ វានឹងធ្វើឱ្យរោមភ្នែករបស់អ្នករឹងមាំនិងវែងជាងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ