ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាហារដុះផ្សិត អាចយកមកញ៉ាំបានទេ?

2 ឆ្នាំ មុន

អាហារដែលទុកយូរមិនបានត្រឹមត្រូវ ជានិច្ចជាកាលគឺមានផ្សិតដុះគេចមិនរួចនោះទេ។ ពេលខ្លះអាហារនោះជាអាហារដែលអ្នកចូលចិត្ត ឬ មានតម្លៃថ្លៃខ្លាំង​ ដែលធ្វើឱ្យអ្នកស្តាយប្រសិនបើយកទៅបោះចោល។ ថ្ងៃនេះ អ្នកនឹងកាន់តែច្បាស់ហើយថាត្រូវតែយកទៅបោះចោល ព្រោះតែអ្នកនឹងបានស្គាល់ពីបញ្ហាសំខាន់៣យ៉ាង ដែលផ្សិតអាចប៉ះពាល់ដល់សុខភាពអ្នក។…

អាហារដែលទុកយូរមិនបានត្រឹមត្រូវ ជានិច្ចជាកាលគឺមានផ្សិតដុះគេចមិនរួចនោះទេ។ ពេលខ្លះអាហារនោះជាអាហារដែលអ្នកចូលចិត្ត ឬ មានតម្លៃថ្លៃខ្លាំង​ ដែលធ្វើឱ្យអ្នកស្តាយប្រសិនបើយកទៅបោះចោល។ ថ្ងៃនេះ អ្នកនឹងកាន់តែច្បាស់ហើយថាត្រូវតែយកទៅបោះចោល ព្រោះតែអ្នកនឹងបានស្គាល់ពីបញ្ហាសំខាន់៣យ៉ាង ដែលផ្សិតអាចប៉ះពាល់ដល់សុខភាពអ្នក។

១. វាអាចបង្កឱ្យមានរោគសញ្ញាពុលអាហារ

ដោយខ្លួនវាផ្ទាល់ ផ្សិតមិនមានគ្រោះថ្នាក់ខ្លាំងនោះទេ ហើយឱកាសដែលអ្នកធ្លាក់ខ្លួនឈឺដោយសារវាគឺពិតជាទាប។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាចធ្វើឱ្យអ្នកឈឺគឺបាក់តេរីដែលអាចលូតលាស់រួមជាមួយវា។ ក្នុងករណីនេះអ្នកអាចមានរោគសញ្ញាដូចជា ក្អួត រាគ និងចង្អោរ។ ភាពធ្ងន់របស់ពួកគេនឹងពឹងផ្អែកទៅលើប្រភេទនៃបាក់តេរីនិងបរិមាណអាហារដែលអ្នកបានញ៉ាំ។

២. ផ្សិតខ្លះអាចបំផ្លាញថ្លើមរបស់អ្នក

មានសារធាតុគីមីពុលដែលអាចត្រូវបានរកឃើញនៅលើផ្សិត ហើយវាអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាខូចថ្លើម ក្អួតចង្អោរ និងរាគ។ ទោះយ៉ាងណា វាអាស្រ័យលើកត្តាមួយចំនួនដូចជាប្រព័ន្ធភាពស៊ាំឬអាយុរបស់អ្នក។ មួយក្នុងចំណោមសារធាតុដែលមានជាតិពុលនិងទូទៅបំផុតត្រូវបានគេស្គាល់ថា អេផ្លាតុកស៊ីន (Aflatoxin) ដែលអាចបង្កឱ្យមានជំងឺមហារីកថែមទៀតផង។ ជាសំណាងល្អមិនមែនគ្រប់ផ្សិតទាំងអស់មានជាតិពុលបែបនេះទេ។ ភាគច្រើនជាតិពុលនេះ រកឃើញនៅលើសណ្តែកដីនិងពោត ដែលមានដុះផ្សិត។

៣. អ្នកអាចមានប្រតិកម្មទៅនឹងផ្សិតមួយចំនួន

មានមនុស្សមួយចំនួនដែលមានប្រតិកម្មអាឡែស៊ីទៅនឹងផ្សិត ដែលរកឃើញនៅលើអាហារ។ ប្រសិនបើអ្នកឆាប់មានប្រតិកម្ម អ្នកគួរតែចៀសឆ្ងាយពីវា ហើយប្រសិនបើច្រលំទទួលទានដោយផ្សិត ចូរទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់ ឬក៏អាចប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។ សញ្ញានៃការប្រតិកម្មមានដូចជា៖ ភ្នែករមាស់និងហៀរទឹកភ្នែក កន្ទួលក្រហមឬប្រទាលក្រអាក តឹងច្រមុះ និង ដកដង្ហើមលាន់សូរដូចដង្ហើមឆ្មា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ