ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​០២​នាក់​លង់ទឹក​រណ្ដៅ​បូម​​ខ្សាច់​ស្លា.ប់ ខណៈ​ពេល​ចុះ​ងូតទឹក​លេង​ក្នុង​ស្ទឹង​ពោធិ៍សាត់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សិស្ស​អនុ​វិទ្យាល័យ​ពោធិ៍សាត់​ពីរ​នាក់ ក្នុង​ចំណោម​០៤​នាក់ បាន​លង់ទឹក​ស្លា.ប់ ខណៈ​ពេល​ពួក​គេ​ចុះ​ងូតទឹក​លេង កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣០ មក​រា ២០១៦

ខេត្តពោធិ៍សាត់ ៖ សិស្ស​អនុ​វិទ្យាល័យ​ពោធិ៍សាត់​ពីរ​នាក់ ក្នុង​ចំណោម​០៤​នាក់ បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ពួក​គេ​ចុះ​ងូតទឹក​លេង កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣០ មក​រា ២០១៦ នៅ​ក្នុង​ស្ទឹង​ពោធិ៍សាត់​ខាងក្រោយ​សណ្ឋាគារ​ខេ​អឹ​ម ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។

សិស្សសាលា​ដែល​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់​នេះ ១-​ឈ្មោះ​ប៊ូ អេ​លី​ហ្សា ភេទ​ស្រី អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ពោធិ៍សាត់ មាន​ឪពុក​ឈ្មោះ​ប៊ូ ភារ​ម្យ អាយុ​៤៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​ និង​២-​ឈ្មោះ​ពិន សុខ​ពិសី ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ពោធិ៍សាត់​ដូច​គ្នា ដែល​មាន​ឪពុក​ឈ្មោះ​ពិន វ​ណ្ណា អាយុ​៥៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​ស៊ិ​ន សុភា​រ៉​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។
   
សូម​បញ្ជាក់​ថា កន្លែង​លង់ទឹក​នោះ​ជា​រណ្ដៅ​បូម​ខ្សាច់​មាន​ជម្រៅ​ជិត​២​ម៉ែត្រ ដែល​គេ​បូម​ខ្សាច់​យក​ធ្វើ​សំណង់​បន្សល់​ទុក​រណ្ដៅ​នៅ​ទីនោះ បង្ក​គ្រោះថ្នាក់​លង់ទឹក​ស្លាប់​ដល់​សិស្សសាលា​ទាំង​០២​នាក់​បែប​នេះ​។