ថ្នាក់ដឹកនាំថ្មីរបស់បក្សកុំមុយនីស្តវៀត ណាម ត្រូវបានបង្ហាញនាថ្ងៃទី២៨ មករា មុន ពេលបញ្ចប់សមាជលើកទី១២ របស់បក្សនាថ្ងៃនេះ ។ លោកង្វៀន ភូជុង ត្រូវបានជ្រើសតាំង ជាថ្មីជាអគ្គលេខាបក្ស ។
យោងតាមបញ្ជីឈ្មោះចេញផ្សាយដោយសមាជជាតិ ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលថ្មីបក្សកុំមុយនីស្តវៀតណាមមានសមាជិក១៩រូប ។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក TRAN DAI QUANG អនុប្រធានសភាជាតិ លោកស្រី NGUYEN THI KIM NGAN និងឧបនាយករដ្ឋមន្ត្រី លោក NGUYEN XUAN PHUC មានឈ្មោះក្នុងបញ្ជីនេះ ។
បើតាមការប្រកាសនាសប្តាហ៍នេះរបស់លោក VUTRONG KIM អនុប្រធានាធិបតី និងជាអគ្គលេខាគណៈកម្មាធិការកណ្តាលរបស់រណសិរ្សមាតុភូមិវៀតណាមថា លោក TRAN DAI QUANG ត្រូវជ្រើសតាំងជាបេក្ខជនប្រធានាធិបតីរបស់ប្រទេស លោក NGUYEN XUAN PHUC ជាបេក្ខជននាយករដ្ឋមន្ត្រី និងលោកស្រី NGUYEN THI KIM NGAN ជាបេក្ខនារីប្រធានសភាជាតិ ៕
ចែករំលែកព័តមាននេះ