សូម្បីទឹកអំពៅមួយកែវ ថែមមួយកែវ នៅតែទប់ភ្ញៀវមិនជាប់ពេលកូវីដ ១៩
- កណ្តាល
ខេត្តកណ្តាល ៖ ទឹកអំពៅផ្អែមត្រជាក់ ស្ថិតនៅតំបន់ជាប់មាត់ទន្លេ ក្នុងភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល បានទាក់ទាញជាយូរឆ្នាំមកហើយ ។ អ្នកលក់ទឹកអំពៅនៅទីនេះ មានយុទ្ធសាស្រ្តលក់មួយដ៏ទាក់ទាញ…
ខេត្តកណ្តាល ៖ ទឹកអំពៅផ្អែមត្រជាក់ ស្ថិតនៅតំបន់ជាប់មាត់ទន្លេ ក្នុងភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល បានទាក់ទាញជាយូរឆ្នាំមកហើយ ។ អ្នកលក់ទឹកអំពៅនៅទីនេះ មានយុទ្ធសាស្រ្តលក់មួយដ៏ទាក់ទាញ…
ខេត្តកណ្តាល ៖ ទឹកអំពៅផ្អែមត្រជាក់ ស្ថិតនៅតំបន់ជាប់មាត់ទន្លេ ក្នុងភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល បានទាក់ទាញជាយូរឆ្នាំមកហើយ ។ អ្នកលក់ទឹកអំពៅនៅទីនេះ មានយុទ្ធសាស្រ្តលក់មួយដ៏ទាក់ទាញ គឺទឹកអំពៅមួយកែវថែមជូនមួយកែវ ។ យុទ្ធសាស្រ្តលក់នេះបានអូសទាញអ្នកទៅទទួល ទាន ឬអ្នកឆ្លងកាត់ទីនោះឱ្យឈប់ផឹកទឹកអំពៅមួយកែវសិន ។
កាលពីមិនទាន់ផ្ទុះជំងឺកូវីដ ១៩ តាមតូបលក់ទឹកអំពៅនីមួយៗមានវត្តមានអ្នកចូលផឹកមិនដាច់ទេ ។ តែចាប់តំាងមានវត្តមានជំងឺឆ្លងតាមផ្លូវដង្ហែមនេះផង អ្នកធ្លាប់ទៅទទួលទានទឹកអំពៅនៅទីនោះបានបាត់ក្នុងចំនួនយ៉ាងច្រើន ទោះបីយុទ្ធសាស្រ្តទិញមួយកែវថែមមួយកែវ មិនអាចទប់និងអូសទាញបានភ្ញៀវឲ្យទៅផឹកទឹកអំពៅដ៏ផ្អែមត្រជាក់នោះទៀតដែរ ។

អ្នកលក់និយាយថា ពួកគាត់ស្ងាត់ម៉ូយ និងបាត់ចណូលយ៉ាងច្រើន ។ ការបាត់ចំណូលដែលអាចបណ្តាលមកពីពលរដ្ឋមិនសូវមានថវិកា ជួបការលំបាកក្នុងជីវភាព ដូច្នេះមិនសូវចំណាយ និងម្យ៉ាងទៀតដោយសារពលរដ្ឋមិនចង់ចេញក្រៅផ្ទះ ដោយសារខ្លាចជំងឺកូវីដ ១៩ ។
កញ្ញា អាមួយ អ្នកលក់ទឹកអំពៅនៅទីនោះបាននិយាយថា ឥឡូវពិបាកលក់ណាស់ព្រោះ លក់ទឹកអំពៅមិនសូវដាច់ដូចមុនទេ ។ ទឹកអំពៅលក់ថយចុះដល់ទៅពាក់កណ្តាលចំណែករបស់ផ្សេងៗទៀត ដូចជាដូង ភេសជ្ជៈកំប៉ុងក៏លក់មិនដាច់ដែរ ។ «ថ្វីត្បិតតែទឹកអំពៅលក់មិនសូវដាច់មែន ប៉ុន្តែនៅតែទិញមួយកែវថែមមួយកែវជូនភ្ញៀវដូចមុនដដែល ។ ទឹកអំពៅមួយកែវថែមមួយកែវនេះ មួយកែវតម្លៃត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ» អាមួយបញ្ជាក់ ។

នៅក្នុងភូមិសាស្រ្តស្រុកស្អាងនេះ ក្រៅពីការលក់ទឹកអំពៅរបស់ពលរដ្ឋនៅតាមដងផ្លូវ កសិផល និងកសិផលកែច្នៃជាច្រើនទៀតរបស់អ្នកស្រុកបានដាក់លក់យ៉ាងច្រើនជាទីទាក់ទាញ ។ ត្រសក់ចាវ ផ្អក ឆៃប៉ូវ ជាអ្វីដែលអ្នកធ្វើដំណើរឆ្លងកាត់តែងតែឈប់ទិញនៅពេលទៅដល់ស្រុកស្អាង ។ ជាមួយគ្នានេះបន្លែ ផ្លែឈើជាច្រើនទៀតក៏មានលក់ដែរ ។ មិនថា អ្នកលក់ទឹកអំពៅ អ្នកលក់កសិផល និងផលិតផលកែច្នៃបានត្អូញគ្រប់គ្នាពីការលក់មិនដាច់ បាត់ចំណូលតំាងពីមានវត្តមានកូវីដ ១៩ មកធ្វើឲ្យប៉ះពាល់ជីវភាពអ្នកទន្លេនេះផងដែរ ៕ ដោយ ៖ ម៉ុន ចាន់

ចែករំលែកព័តមាននេះ