ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស សុខា ច្រានចោលថា មានជំនួបរវាងសម្តេច ស ខេង និងអតីតបក្សប្រឆាំងនៅបារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ៣០ ខែសីហា…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ៣០ ខែសីហា ច្រាន​ចោលការ​លើក​ឡើង​ថា សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ជំនួប​ស្ងាត់​ៗ​ជាមួយនឹង​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង ដូច​ការ​លើក​ឡើង​របស់​អ្នកវិភាគ ឬ​អ្នកនយោបាយ​មួយ​ចំនួន​តូចនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិនោះ​ឡើយ​ ។

លោក ស សុខា ដែល​ជា​កូនប្រុស​របស់​សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា វត្តមាន​សម្តេច​ក្រឡាហោម ស ខេ​ង ទៅ​ប្រទេស​បារាំងរយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២២ សីហា ដល់​ថ្ងៃ​ទី​៥ កញ្ញា គឺជា​ការ​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​សុទ្ធសាធ ។

ការ​ថ្លែង​បញ្ជាក់​របស់​លោក ស សុខា ធ្វើ​ឡើង​ក្រោយ​តែ​ប៉ុន្មាន​ម៉ោង ដែល​រូបភាព​មួយ​សន្លឹក​របស់​សម្តេច ស ខេ​ង ចាប់ដៃ​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក អេ​ង ឆៃ​អ៊ា​ង អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​អតីត​បក្ស​ប្រឆាំង យក​មក​បង្ហោះលើ​ហ្វេ​ស​ប៊ុ​ក អម​នឹង​ខ្លឹមសារ​ថា «២៩ សីហា ២០២១ / 29 August 2021​។ ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដែល​មាន​លោក ស ខេ​ង ចូលរួម​ផង​ដែរ គឺជា​គំនិត​មួយ ដ៏​ត្រឹមត្រូវ » ។ យ៉ាងណាមិញ រូបភាព​មួយ​សន្លឹក​នោះ គឺ​មិនមែន​ជា​រូបភាព​ថ្មី​ៗ​នេះ​ទេ ហើយ​ជា​រូបភាព​ជំនួប​កាលពី​អតីតកាល ដែល​ហាក់ដូចជា​ថត​នៅ​រដ្ឋ​សភាជាតិ កន្លង​មក ។

យ៉ាងណាមិញ រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ស សុខា បាន​ប្រកាស​ច្រានចោល​ចំពោះ ការ​លើក​ឡើង​ថា មាន​ជំនួប​រវាង​ជាមួយ​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ប្រទេស​បារាំង​ជា​ការ​ប្រឌិត និង​បំពុលសង្គម​តែ​ប៉ុណ្ណោះ ។

លោក​ស សុខា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វត្តមាន​សម្តេច​ក្រឡាហោម ស ខេ​ង ទៅ​ប្រទេស​បារាំង ដើម្បី ពិនិត្យ​សុខភាព​សុទ្ធសាធ ពុំ​មាន​ជួប​អ្នកនយោបាយ​ណា​ម្នាក់​ឡើយ​»​។ លោក​បន្ត​ថា​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា វត្តមាន​សម្តេច​ក្រឡាហោម ស ខេ​ង​ទៅ​ប្រទេស​បារាំង រយៈពេល ២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២២ សីហា ដល់​ថ្ងៃ​ទី​៥ កញ្ញា គឺជា​ការ​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​សុទ្ធសាធ ពុំ​មានកា រ​ជួប​ជាមួយ​អ្នកនយោបាយ​ណា​ម្នាក់ ដូច​ការ​លើក​ឡើង​របស់​អ្នកវិភាគ ក៏​ដូច​ជា​អ្នកនយោបាយ​មួយ​ចំនួន​តូច នៃ​អតីត​គណ​ប ក្ស​សង្គ្រោះ​ជាតិ នោះ​ឡើយ ។

លោក​បាន​បន្ត​ថា «​ចំពោះ​ការ​លើក​ឡើង​ទាំង​មិន​ពិត របស់​អ្នកនយោបាយ​ទាំងនោះ វា​គ្រាន់តែ​ជា​ការ​ប្រឌិត​ឡើង​ដើម្បី​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ សំដៅ​កេ​ញ​ចំណេញ​ផល ប្រយោជន៍​នយោបាយ​របស់​ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ ពិសេស​អាច​គ្រាន់តែ​ជា​សារ​ដ​ង្ហើ​យ​រក​ផ្លូវ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពោល​គឺ​ផ្ទុយ​ពី​អ្វី​ដែល​ថ្នាក់ដឹកនាំ ក៏​ដូច​ជា សាធារណជន បាន​ធ្វើ និង​មើលឃើញ​ជាក់ស្តែង​»​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ថា​ក្រៅពី​នេះ​ការ​លើក​ឡើង​របស់​អ្នកនយោបាយ​មួយ​ចំនួន​តូច នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សំដៅ​មុត​ស្រួច​ក្នុង​ន័យ​បំបែកបំបាក់​ផ្ទៃ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​តែ​មួយ​គត់ បាន និង​កំពុង​ប្រកាន់ ខ្ជាប់ខ្ជួន​នូវ សាមគ្គី​ផ្ទៃក្នុង​យ៉ាង​រឹង​មាំ ពោល​គឺ​មិនមែន​អ្នក​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ អាច​បំបែកបំបាក់ ផ្ទៃក្នុង​បាន​ឡើយ ។

លោក​បាន​បន្ថែម​ថា​ទ​ង្វើ​របស់​អ្នកនយោបាយ ដែល​ធ្វើ​គ្រាន់តែ​ដើម្បី​មហិច្ឆតា​ផ្ទាល់ ខ្លួន​រស់​ទោះ​អ្នក​ដទៃ​ស្លាប់​ក៏​ដោយ​ចុះ​បែប​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ច​រិ​ក​អ្នកនយោបាយ គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ចេតនា​ទុច្ចរិត​ដដែល​ៗ បំភ្លៃ​រឿង​មិន​ពិត ប្រឌិត​បំពុលសង្គម និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ជា​ពិសេស​បាន​និង​កំពុង​តែ​មួលបង្កាច់​ទម្លាក់​កំហុស យ៉ាង​ពិសពុល​លើស​ម្តេច​ក្រឡាហោម ស ខេ​ង ផង​ដែរ​។ លោក​ក៏​បាន​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ កុំ​ជឿ​លើ​ការ​លើក​ឡើង នៃ​ក្រុម​អ្នកនយោបាយ​អាត្មា​និយម ដែល​ក្នុង​ចិត្តគំនិត​គិតតែ​ពី​ចង់បាន​អំណាច ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​រួម មិន​យក​ការ​ពិតជា​មូលដ្ឋាន នោះ​ឲ្យ​សោះ​។

លោក ស សុខា បាន​បន្ត​ថា ក្នុង​នាម​អ្នកនយោបាយ​ជំនាន់​មុន គួរ​គប្បី​ធ្វើ​ជា​គំរូ​វិជ្ជមាន សម្រាប់​អ្នក​ន យោ​បាយ​ជំនាន់​ក្រោយ​រៀនសូត្រ​តាម ពិសេស​បណ្ដុះ​មនសិការ​ស្រឡាញ់​ជាតិ ជ្រោមជ្រែង​ជាតិ​ពិតប្រាកដ ចៀសវាង​ការ​ធ្វើ​ប្រជាភិថុតិ​យុវជន ប្រជាជន​។

ចំណែក ឯក​ត្តម ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា «សម្តេច ស ខេ​ង អញ្ជើញ​ទៅ​បារាំង​ដោយ​មានធុរៈ​ផ្ទាល់ខ្លួន លោក​គ្មាន​ពេល​ឯណា​ទៅ​ជជែក​ពិភាក្សា ដូច​អ្វី​ដែល សម រ​ង្ស៊ី​ថា​(​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​) នោះ​ទេ ។ ការ​បង្កើតរ​ដ្ឋា ភិ​បាល​ចំរុះ​ស្អី​នោះ អត់​មានច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ណា​គេ​ឲ្យ​ធ្វើ​ចឹ​ង​ទេ នេះ​គឺជា​អំពើ​ក្បត់ជាតិ​ថែម​ទៀត​» ។

ឯកឧត្តម​បន្ត​ថា លោក សម រ​ង្ស៊ី​ប្រកាស​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នេះ ធ្វើ​ឲ្យ​មាន​ដីការ​ចា ប់​ខ្លួន​កើនឡើង​ថែម​ទៀត​ទេ ព្រោះ​គំនិត​ចេញ​មក​សុទ្ធតែ​ផ្ទុ យ​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា ។ ចំពោះ​មតិ​លើក​ឡើង​ថា សម្តេច ស ខេ​ង ទៅ​បារាំង​ដើម្បី​ជួប​ក្រុម​របស់​លោក សម រ​ង្ស៊ី​នោះ ឯកឧត្តម​ខៀវ សុភ័គ បញ្ជាក់​ថា គឺជា​រឿង​របស់​គេ​ទៅ ព្រោះ​ជា​សិទ្ធិ​បញ្ចេញមតិ គ្មាន​អ្នក​ណា​ហាមឃាត់​ទេ ប៉ុន្តែ​ជាក់ស្តែង​គឺ​សម្តេច ស ខេ​ង ទៅ​បារាំង ដោយសារ​មាន​កិ ច្ច​ការ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ក្រោយ​ការ​ចាកចេញ​របស់​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម ន្ត្រី​ក្រសួងមហាផ្ទៃ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មានការ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ការ​លើក​ឡើង ពី មតិ ប្រឆាំង​ថា សម្តេច ស ខេ​ង ទៅ​ជួប​មន្ត្រី​នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ