ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតដៃ​៤​ប្រភេទ​ជា​បាតដៃ​កាន់​លុយ​មួយ​ជីវិត

3 ឆ្នាំ មុន

ក្បួនតម្រា​ចារ​មក​ថា បាតដៃ​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ពី​ចរិតលក្ខណៈ និង​ជោគវាសនា​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្នក​ដែល​មាន​ខ្សែ​បាតដៃ​ទាំង​បួន​ប្រភេទ​នេះ​មាន​លក្ខណៈ​ពិសេស​ជាងគេ ។ តាម​ក្បួន​ទស្សន៍​ទាយ​បាតដៃ មនុស្ស​ដែល​មាន​បាតដៃ​បួន​បែប​នេះ​គឺ​មាន​ញាណ​ពិសេស​ប្លែក​គេ​តាំងពី​កំណើត​មក និង​ជា​ដៃគូ​ដ៏​អស្ចារ្យ​ក្នុង​ការងារ និង​មុខ​ជំនួញ​ទាំងឡាយ ។…

ក្បួនតម្រា​ចារ​មក​ថា បាតដៃ​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ពី​ចរិតលក្ខណៈ និង​ជោគវាសនា​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្នក​ដែល​មាន​ខ្សែ​បាតដៃ​ទាំង​បួន​ប្រភេទ​នេះ​មាន​លក្ខណៈ​ពិសេស​ជាងគេ ។ តាម​ក្បួន​ទស្សន៍​ទាយ​បាតដៃ មនុស្ស​ដែល​មាន​បាតដៃ​បួន​បែប​នេះ​គឺ​មាន​ញាណ​ពិសេស​ប្លែក​គេ​តាំងពី​កំណើត​មក និង​ជា​ដៃគូ​ដ៏​អស្ចារ្យ​ក្នុង​ការងារ និង​មុខ​ជំនួញ​ទាំងឡាយ ។

ហេតុនេះ​ប្រសិនបើ​អ្នកមាន​ប្រភេទ​បាតដៃ​ដូច​បាតដៃ​ទាំង​៤​ប្រភេទ​ខាងក្រោម​នេះ​ណាមួយ ក៏​អ្នកមាន​សំណាង​ពេញ​មួយ​ជីវិត​ដែរ អ្វី​ដែល​សំខាន់​គឺ សំណាង​ទាំង​ការងារ ទាំង​លុយកាក់ មិន​ពិបាក​រក មិន​ចេះ​ខ្វះខាត​នោះ​ឡើយ ។
១-​មនុស្ស​ដែល​មាន​ម្រាមដៃ​កណ្តាល​វែង គឺជា​មនុស្ស​ដែល​ខ្ជាប់ខ្ជួន​ក្នុង​ការ​ស្វែងរក​សំណាង និង​មាន​អំណាច​ច្រើន ។ ពួក​គេ​នឹង​មាន​អនាគត​ល្អ​ប្រសើរ ជួប​តែ​ភាព​រុងរឿង​ពេញ​មួយ​ជីវិត ។ បុគ្គល​នេះ​នឹង​កំណត់​គោលដៅ​វែង​ឆ្ងាយ​សម្រាប់​ខ្លួនឯង​ច្បាស់លាស់ ដូច្នេះ​ពួក​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​យ៉ាង​ត្រចះត្រចង់ ។

២-​មនុស្ស​ដែល​មាន​ស្បែក​បាតដៃ​មាន​សាច់​ពេញ និង​ទន់ អ្នក​ដែល​មាន​បាតដៃ​សុទ្ធតែ​សាច់​ជាមួយនឹង​ភាព​ទន់ល្មើយ ដែល​អាច​បត់បែន​បាន​ងាត ជា​ធម្មតា​គឺជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ និង​មាន​ឆន្ទៈ​ខ្លាំង​ជាង​មនុស្ស​ទូទៅ ។ មនុស្ស​ទាំងនេះ​តែ​មាន​ឆន្ទៈ​កំណត់​គោលដៅ​ច្បាស់លាស់​នៅ​ក្នុង​ដំណើរ​ជីវិត ពួក​គេ​ប្រាកដជា​នឹង​សម្រេច​បាន​យ៉ាង​ឆាប់​នូវ​ផល​ល្អ​ក្នុង​ការងារ​ផ្សេង​ៗ ដូច្នេះ​ពួក​គេ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​យ៉ាង​ងាយ និង​មានជីវិត​ដែល​ពេញលេញ​ទៅ​ដោយ​សំណាងល្អ​ក្រៃ​លែង ។

៣-​មនុស្ស​ដែល​មាន​បាតដៃ​ពណ៌​ក្រហម​ស្រាល ឬ​ផ្កាឈូក អ្នក​ដែល​មាន​បាតដៃ​ប្រភេទ​នេះ​នឹង​បង្ហាញ​ពី​សុខភាព​ល្អ ឈាម​រត់​បាន​ល្អ តែ​យ៉ាងណាមិញ សម្រាប់​បាតដៃ​ប្រភេទ​នេះ មិន​ត្រឹមតែ​បញ្ជាក់​ពី​សុខភាព​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ហាញ​ពី​សំណាង​ក​កើន​យ៉ាងច្រើន​ផង​ដែរ ។ សម្រាប់​អ្នក​ដែល​មាន​ដៃ​បែប​នេះ ទាំង​អាជីព​ការងារ ទាំង​ចំណូល​ចូល​កាក់កប​កើន​ល្អ​ណាស់ ចំពោះ​ស្នេហា​ក៏​រលូន​ខ្លាំង​ដែរ ។

៤-​មនុស្ស​ដែល​មាន​បាតដៃ​មាន​សំណើម​ជា​និច្ច ជា​បាតដៃ​ដែល​មាន​ខ្យល់​ចេញចូល​ល្អ សម្រាប់​មនុស្ស​ដែល​មាន​បាត​ដៃ​មាន​សំណើម មិន​ស្ងួត មិន​ប្រេះ ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​លាភ​ចូល​គ្រប់​ច្រក ដូច្នេះ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ជោគជ័យ គ្រប់​អ្វី​ដែល​ពួក​គេ​ធ្វើ ។ លើស​ពី​នេះ ភាគច្រើន​គឺជា​មនុស្ស​ស្មោះត្រង់ ដូច្នេះ​មិន​ថា​ស្ថិត​នៅ​ទីណា​ទេ ពួក​គេ​​នឹង​មាន​តែ​មនុស្ស​ស្រឡាញ់ ចូល​ចិត្ត អាណិត រាប់អាន និង​តែងតែ​ជួយ​ជ្រោមជ្រែង​ពួក​គេ​គ្រប់​កាលៈទេសៈ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ