ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនមិនស្គាល់មុខចំនួន៥នាក់ប្រដាប់ដោយកាំភ្លើងវែង-ខ្លី៣ដើម បានសម្រុកចូលប្លន់ផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង ស្ថិតនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧
មករា ២០១៦ ដោយត្រូវក្រុមចោរបាញ់ចំនួន៨គ្រាប់ បណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់ម្នាក់ និងរបួស២នាក់ ខណៈប្រើឱ្យបើកទូដែកមិនចេញ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះភាង ភុន ភេទប្រុស អាយុ៥៤ឆ្នាំ រីឯ២នាក់ទៀតដែលរបួសម្នាក់ឈ្មោះកូយ សេងលី ភេទប្រុស អាយុ៥២ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉េង ផុន ភេទប្រុស ។
បើតាមសាច់ញាតិម្ចាស់ផ្ទះម្នាក់ឱ្យដឹងថា ដោយសារតែពួកគាត់មានការភ័យតក់ស្លុតពេក ទើបរកលេខសំងាត់ទូដែកមិនឃើញ ទើបត្រូវក្រុមចោរបាញ់តែម្តង ។ ក្រោយពីបាញ់សម្លាប់ហើយ ក្រុមចោរទាំងនោះប្រមូលយកយកខ្សែ.កប្លាទីន១ខ្សែ ទម្ងន់១ដំឡឹង, ចិញ្ចៀនប្លាទីន១វង់ ទម្ងន់៣ជី ហើយគេចខ្លួនដោយសុវត្ថិភាព ។ បន្តិចក្រោយមក ទើបគេឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ