ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្រែកយំ និង​ចាប់​ទាញ​កូនប្រុស​ពី​ដៃ​សមត្ថកិច្ច ផ្អើល​នៅ​សាលាដំបូង​ព្រឹក​មិ​ញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើលមួយ ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៦ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​​​​មាន​​ស្ត្រី​ម្នាក់​​បាន​​​ស្រែកយំ ​និង​ប្រទាញប្រទង់​​ដណ្តើម​កូន​​ដែល​​ជាប់​ខ្នោះដៃ​ពី​សមត្ថកិច្ច ដោយ​​សម្លេង​ស្រែកយំ​ និងនិយាយ​ផង​​ថា ​«​កូន​គាត់​ខុស​អី បានជា​ចាប់​កូន​គាត់​យក​ទៅ​ដាក់គុក​» ។

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើលមួយ ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៦ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​​​​មាន​​ស្ត្រី​ម្នាក់​​បាន​​​ស្រែកយំ ​និង​ប្រទាញប្រទង់​​ដណ្តើម​កូន​​ដែល​​ជាប់​ខ្នោះដៃ​ពី​សមត្ថកិច្ច ដោយ​​សម្លេង​ស្រែកយំ​ និងនិយាយ​ផង​​ថា ​«​កូន​គាត់​ខុស​អី បានជា​ចាប់​កូន​គាត់​យក​ទៅ​ដាក់គុក​» ។

ទាក់ទិន​រឿង​នេះ​ ​ត្រូវ​​គេ​ដឹង​ថា បុរស​ដែល​​សមត្ថ​កិច្ច​ស្លៀក​ពាក់​ស៊ី​វិល​នាំ​ខ្លួន​​ទៅ​កាន់​ពន្ធនាគារ​ ឈ្មោះ​គង់ ដា​វី ហៅ​គង់ រ៉ា​វី អាយុ​២៧​​ឆ្នាំ ជនជាតិ​ខ្មែរ-អ៊ិស្លាម ជា​ជាង​ដែក​ (​ធ្វើកាំបិត-ពូថៅ​) ស្នាក់​នៅផ្ទះ​គ្មាន​លេខ ​ជួរ​មាត់ទន្លេ ​ក្នុងភូមិ​ឃ សង្កាត់ច្រាំង​ចំរេះ​​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​នៅ​​ព្រឹក​​ថ្ងៃ​ដដែលនោះ គេឃើញ​ចៅ​ក្រម​ស៊ើ​ម​សួរ​សាលាដំបូង​​រាជធានី​ភ្នំពេញ បាន​បញ្ជា​​ឱ្យ​​ឈ្មោះ​គង់ ដា​វី ហៅ​គង់ រ៉ា​វី ទៅ​សាក សួ​រលើ​បណ្តឹង​មួយ​ ដែល​តំណាង​អយ្យការ​បាន​​ចោ​ប្រកាន់​ពី​ប​​ទហិ​ង្សា ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ ហើយ​នេះ​ ក៏​មិន​មែន​​ជា​ការ​កោះហៅ​ជា​លើក​ទី​មួយ​ដែរ ។ ប្រភព​​បន្តថា ការ​បញ្ជាឱ្យ​​ចូលខ្លួន​​របស់​ចៅក្រម​ស៊ើបសួរ គឺ​យោង​តាម​បណ្តឹង​​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ម៉ា​ន់ ពិ​សី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជាអ្នក​​លក់​ត្រី និង​​ជន​រង​គ្រោះ​ម្នាក់​ទៀត​​ឈ្មោះ​ទីណា សា​ហ្វី​អាន ភេទ​ប្រុស អាយុ​​១៦​ឆ្នាំ ​​ជា​សិស្ស ជនជាតិ​ឥ​ស្លា​ម​ដូច​គ្នា ស្នាក់​នៅផ្ទះ​លេខ​១៨៦៥ ភូមិ​ឃ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ក្នុង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​​២​នាក់​ ​បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​គង់ ដា​វី ហៅ​គង់ រ៉ា​វី ថា កាលពី​ថ្ងៃ​ទី៣ វិច្ឆិកា ២០១៥ វេលា​​ម៉ោង​៨ និ​ង៣០​នាទី​យប់ ​ភាគី​ទាំង២​បាន​​ទំនាស់​ពាក្យសម្តី​​មួយ​​កើតឡើង​ស្ថិត​នៅ​ទីតាំង​ភូមិ​-សង្កាត់​ខាងលើ ។ ដំបូង​អ្នកស្រី​គង់ ណុ​ប ជា​ម្តាយ​របស់​ឈ្មោះ​គង់ ដា​វី ​ទាស់​​សំដី​ជាមួយ​ភាគី​ដើម​បណ្តឹង​​ជេរ​បញ្ចោ​គ្នា​​ទៅ​វិញទៅមក ។ មួយសន្ទុះ​​ឈ្មោះ​គង់ ដា​វី ហៅ​គង់ រ៉ា​វី ឃើញ​ម្តាយ​​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​​បែបនេះ បាន​​ទាវ​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ភាគី​ម្ខាង​ បណ្តាល​​ឱ្យ​​មនុស្ស​២​នាក់​រង​របួស​ជា​ទម្ងន់ ។