ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការៈ៣យ៉ាងឧស្សាហ៍កើតឡើងលើទ្វារមាស ក្រោយរួមភេទរួច

3 ឆ្នាំ មុន

ក្រោយពីការប្រយុទ្ធនៅលើគ្រែ អ្វីដែលបានបន្សល់ទុកគឺអារម្មណ៍ល្អស្រស់ស្រាយនៅក្នុងខ្លួន។ ក្រៅពីអារម្មណ៍នេះ ទ្វារមាសស្រ្តីក៏មានជួបនឹងអាការៈមួយចំនួនផងដែរ ដែលភាគច្រើនបានជួបប្រទះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាការៈ៣យ៉ាងសំខាន់ៗ ដែលកើតឡើងនៅទ្វារមាសក្រោយពីរួមភេទរួច។ ១. ក្រហាយ​…

ក្រោយពីការប្រយុទ្ធនៅលើគ្រែ អ្វីដែលបានបន្សល់ទុកគឺអារម្មណ៍ល្អស្រស់ស្រាយនៅក្នុងខ្លួន។ ក្រៅពីអារម្មណ៍នេះ ទ្វារមាសស្រ្តីក៏មានជួបនឹងអាការៈមួយចំនួនផងដែរ ដែលភាគច្រើនបានជួបប្រទះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាការៈ៣យ៉ាងសំខាន់ៗ ដែលកើតឡើងនៅទ្វារមាសក្រោយពីរួមភេទរួច។

១. ក្រហាយ​

​ក្រោយពីកកិតច្រើនដងអស់ពេលយ៉ាងហោចណាស់១០នាទី ការ​នោម​ភ្លាមៗ​ក្រោយ​ពី​រួមភេទ​រួច​អាច​បង្ក​ជាការ​ក្រហាយៗ​បាន​។ សម្រាប់​អ្នក​ដែល​មាន​ជម្ងឺ​រលាក​ផ្លូវទឹក​ម៉ូ​ត្រ ជា​ញឹកញាប់ អារម្មណ៍​ក្រហាយៗ​ពេល​នោម​ក៏​អាច​ជា​រោគសញ្ញា​របស់​វា​ដែរ​។ បើសិនជា​អារម្មណ៍​ក្រហាយៗ​កើតឡើង​នៅ​ទ្វារមាស​ខ្លាំងពេក​នៅពេល​នោម អ្នក​ក៏​អាច​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​បាន​ដែឬ​ដើម្បី​បន្ថយ​ការឈឺចាប់​។

២. ហើម​

​វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ទ្វារមាស​ទៅ​ជា​ហើម​ក្នុងពេល​រួមភេទ​។ នេះ​ដោយសារ​តែ​ឈាមរត់មកកន្លែងទ្វារមាសច្រើន ព្រោះថាខាងសុភាពនារីមានអារម្មណ៍ស្រើបស្រាល។ រយៈពេល​ក្រោយពី​រួមភេទ​បន្តិច​នឹង​បាត់​ទៅ​វិញ​ហើយ​។ ប្រសិនបើអ្នកហើមយូរពេក ឬ ចង់បន្តការប្រយុទ្ធភ្លាមៗតែហើមមិនទាន់ស្រក អ្នកអាចស្អំទឹកក្តៅឧណ្ណៗ ដើម្បីកាត់បន្ថយភាពហើមបាន។

​៣.រមាស់​

​ការ​រមាស់​គឺជា​មូលហេតុ​ពិតប្រាកដ​មួយ​ដែល​ត្រូវ​បារម្ភ​ព្រោះ​ភាគច្រើន​តែងតែ​ជាប់​ទាក់ទង​នឹង​ការបង្ក​រោគ និង​អតុល្យភាព​អរម៉ូន ប៉ុន្តែ​រឿង​នេះ​ស្រួល​ព្យាបាល​ទេ​។ ករណី​ភាគច្រើន វា​គឺជា​ការ​រលាក​ដោយសារ​តែ​ការ​កកិត​ក្នុងពេល​រួមភេទ​។ យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​មនុស្ស​ទូទៅ ហើយ​វា​ក៏​ស្រាកស្រាន្ត​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។ វាអាចមកពីមេរោគមួយចំនួនជាប់នៅជុំវិញទ្វារមាសរបស់អ្នក។ វាអាចដោះស្រាយបានយ៉ាងស្រួលដោយការប្រើប្រាស់ទឹកអនាម័យលាងឱ្យបានស្អាត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ