ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ដំបូង​នៅ​ជប៉ុន​! បងធំ​​ក្រុម​សង្គមងងឹត ត្រូវ​តុលាការ​កាត់ទោស​ប្រហារ​ជីវិត

2 ឆ្នាំ មុន

ជប៉ុន ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តុលាការ​ជប៉ុន​បាន​កាត់ទោស​ប្រហារជីវិត​បងធំ​សមាជិក​ក្រុម​សង្គម​ង​ងឹ​ត Yakuza បន្ទាប់​ពី​រក​

ជប៉ុន ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តុលាការ​ជប៉ុន​បាន​កាត់ទោស​ប្រហារជីវិត​បងធំ​សមាជិក​ក្រុម​សង្គម​ង​ងឹ​ត Yakuza បន្ទាប់​ពី​រក​ឃើញ​ថា បងធំ​រូប​នេះ ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃា.តកម្ម​១​ករណី និង​អំពើ​ហិ.ង្សា​៣​ករណី​ផ្សេង​ទៀត ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លា.ប់ និង​រង​របួស​។

បងធំ​សមាជិក​ក្រុម Yakuza ដែល​ត្រូវ​បាន​តុលាការ​ទីក្រុង Fukuoka កាត់ទោស​ប្រហារជីវិត​មានឈ្មោះ​ថា Satoru Nomura អាយុ​៧៤​ឆ្នាំ គឺជា​មេ​បងធំ​ក្រុម Kudo-kai (​ក្រុម​ដែល​ជា​សមាជិក​ក្រុម Yakuza )​។ ខណៈ​ដែល​នេះ​ជា​លើក​ដំបូង ដែល​តុលាការ​ជប៉ុន​កាត់ទោស​ប្រហារ​ជិ​វិត​បងធំ​សមាជិក​ក្រុម Yakuza​។

ជាមួយ​គ្នា​នោះ លោក Nomura បាន​បដិសេធ​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​។ ហើយ​បាន​និយាយ​ទៅ​កាន់​ចៅក្រម​ថា «​ខ្ញុំ​បាន​ស្នើ​សុំ​ការ​សម្រេចចិត្ត​ដោយ​យុត្តិធម៌​។ អ្នក​នឹង​សោកស្តាយ​ចំពោះ​រឿង​នេះ​…​ពេញ​មួយ​ជីវិត​របស់​អ្នក​»​។

យ៉ាងណាមិញ គ្មាន​ភស្តុ​តាង​ជាក់លាក់​ណាមួយ​បញ្ជាក់​ថា Nomura ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិ.ដ្ឋកម្ម​ទាំងនោះ​ឡើយ​។ ប៉ុន្តែ​តុលាការ​អះអាង​ថា បទបញ្ជា​ក្នុង​ក្រុម​ទាំងមូល​គឺ​អាស្រ័យ​លើ​មេក្រុម​ជា​អ្នកបញ្ជា ដូច្នេះ​មាន​ន័យ​ថា ជនល្មើស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​រឿង​នេះ​។

សូម​ជម្រាប​ថា ក្រុម Kudo-kai គឺជា​សមាជិក​ប្រចាំ​ទីក្រុង Fukuoka របស់​ក្រុម Yakuza ដែល​ក្រុម​សង្គម​ងងឹត​ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស​ជប៉ុន ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទឧក្រិ.ដ្ឋ​, គ្រឿងញៀ.ន​, ពេ.ស្យាចារ រួម​និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ទៀត​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC និង Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ