ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹងឡាននោះ​ មកជះកំហឹងគប់ឡាននេះ !

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ​​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ក្រោយ​ពី​ធ្វើ​សកម្មភាព​​គប់​រថយន្តអ្នកដំណើរដែលគេជិះ​ជាលក្ខណៈ​គ្រួសារ​ ​។ ​ការ​ឃាត់ខ្លួន​នេះ​​ធ្វើឡើងនៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​សីហា ​ស្ថិតនៅ​ភូមិ​សំរុង ឃុំ​សំរុង​ស្រុក​ព្រៃ​នប់…

ស្រុក​ព្រៃ​នប់ ៖ ​​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ក្រោយ​ពី​ធ្វើ​សកម្មភាព​​គប់​រថយន្តអ្នកដំណើរដែលគេជិះ​ជាលក្ខណៈ​គ្រួសារ​ ​។ ​ការ​ឃាត់ខ្លួន​នេះ​​ធ្វើឡើងនៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​សីហា ​ស្ថិតនៅ​ភូមិ​សំរុង ឃុំ​សំរុង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​​​បាន​សារភាព​ថា​ «ខ្លួនពិតជា​បាន​គប់​កញ្ចក់​ឡាន​ពិត​ប្រា​ដក​មែន ហើយមូលហេតុនោះ​ គឺខឹង​លើ​រថយន្ត​ផ្សេង​មុន​​​បើក​មក​ប៉ះ​ដៃ​ខ្លួន​ដែល​កំពុង​តែដើរ» ។

លោក​អន​សេនីយ៍​ឯក ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​ង៉ែត ភារ​ម្យ អាយុ​២៣​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​សកម្មភាព​គប់​រថយន្ត ដែល​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ កាលពី​វេលា​ម៉ោង​២១​​នាទី ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១ (៥​ថ្ងៃមុន​) បណ្តាល​អោយ​ត្រូវ​កញ្ចក់​ចំហៀង​បែក​ធ្លាក់ តែ​ជា​សំណាង​មិន​បង្ក​អោយ​មាន​គ្រោះ​ដល់​មនុស្ស​ក្នុង​រថយន្ត​ឡើយ ។

លោក​​បន្ត​ថា នេះ​គឺជា​សកម្មភាព​មួយ​ដែល​ថ្នាក់ដឹកនាំ​តែងតែ​ណែនាំ​ជា​បន្តបន្ទាប់ ដល់​កម្លាំង​ក្នុង​អង្គភាព​ត្រូវ​យកចិត្តទុកដាក់​បង្ក្រាបអោយ​បាន​យក​មក​អនុវត្តន៍​ច្បាប់​ដល់​ជន​ដែល​បង្ក ព្រោះ​ករណី​នេះ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម សុវត្ថិភាព ភូមិ ឃុំ និង​អាច​បង្ករ​អោយ​មនុស្ស​មាន​គ្រោះថ្នាក់​បាន ។

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ