ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ធំ​ថ្មី​នៅ​បើក​ដំណើរការ​ធម្មតា ខណៈ​តូប​លក់ដូរ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ត្រូវ​បិទ​មួយ​រយៈ​សិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​ធំ​ថ្មី​នៅ​បើក​ដំណើរការ​ជា​ធម្មតា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក៏​ប៉ុន្តែ​តូប​លក់​គ្រឿង​សមុទ្រ​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បិទ​មួយ​រយៈ​សិន ។ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ធីតា​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ធំ​ថ្មី​នៅ​បើក​ដំណើរការ​ជា​ធម្មតា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក៏​ប៉ុន្តែ​តូប​លក់​គ្រឿង​សមុទ្រ​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បិទ​មួយ​រយៈ​សិន ។

ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ធីតា​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ចុះ​យក​សំណាក​អាជីវករ​លក់​គ្រឿង​សមុទ្រ នៅ​ច្រកចូល​ខាងលិច​ផ្សារ​ផ្លូវ​លេខ​៦៧ កែង​វិ​ថី​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្សារ​ចំនួន​៣៩៣​នាក់ ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៣​នាក់ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​អាជីវករ​លក់​គ្រឿង​សមុទ្រ នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ មានឈ្មោះ យ៉ា​ន់ សុ​ជា ខណៈ​អ្នកជំងឺ​ចំនួន​២​នាក់​ទៀត​ជា​បុរស​ជា​អ្នក​រស់នៅ​ក្បែរ​ផ្សារ ដែល​ស្ម័គ្រចិត្ត​ទៅ​យក​សំណាក​ផង​ដែរ ។

លទ្ធផល​ពេញ​តាំងពី​រសៀល រហូត​ដល់​យប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ មន្ត្រី​ជំនាញ​បាន​យក​សំណាក​ពី​អាជីវករ​លក់​បន្លែ លក់​គ្រឿង​សមុទ្រ រួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្សារ​ចំនួន​៣៩៣​នាក់ លទ្ធផល​រក​ឃើញ​៣​នាក់ វិជ្ជមាន​ជំ​ង​កូ​វី​ដ​១៩ ក្នុង​នោះ​អាជីវករ​លក់​គ្រឿង​សមុទ្រ​ម្នាក់ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្សារ​ចំនួន​២​នាក់ ។

លោក សុខ​ពេញ​វុ​ធ បាន​ប្រាប់​ថា ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ជា​បន្តបន្ទាប់ និង​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​មួយ​នេះ ជា​ពិសេស​ប្រភេទ​មេរោគ​បំប្លែង​ថ្មី Delta ។

គួ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ធីតា​បាន​បិទ​ខ្ទប់​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កណ្ដាល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ធីតា​ចុះ​យក​សំណាក អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ពី​អាជីវករ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ពោល គឺ​រក​មិនឃើញ​អ្នក​ណា​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ