រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបិទបញ្ចប់សវនាការលើសំណុំរឿងលោកឧកញ៉ា សុខ ប៊ុន ហើយនៅមុននេះបន្តិច ហើយចៅក្រមជំនុំជម្រះលោកស្រី ស៊ លីនណា បានប្រកាសលើកពេលប្រកាសសាលក្រមទៅធ្វើនៅថ្ងៃទី១៥ កុម្ភៈ ២០១៦ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦ មករា ដែលអវត្តមានកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ CTN និងលោកឧកញ៉ា សុខ ប៊ុន តែមានមេធាវីតំណាងរៀងៗខ្លួននោះ ក៍បានលេចឮព័ត៌មានថា សំណុំរឿងហិង្សាដែលមានជនជាប់ចោទលោកឧកញ៉ា សុខ ប៊ុន និងក្រុមអង្គរក្សា និងជនរងគ្រោះជាដើមបណ្តឹងកញ្ញា សាសា បានត្រូវ សាសា ដកពាក្យបណ្តឹងវិញតំាងពីថ្ងៃទី០៤ ធ្នូ ២០១៥ បន្ទាប់ពីអតីតពិធីការិនីទូរទស្សន៍ដែលសម្បូររឿងអាស្រូវគ្រាន់បើក្នុងសង្គមបានទទួលលុយពីលោកឧកញ៉ា សុខ ប៊ុន ខ្ទង់លាន ៕
ចែករំលែកព័តមាននេះ