ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣យ៉ាង ល្អសម្រាប់ការព្យាបាលស្នាមមុន

3 ឆ្នាំ មុន

ស្នាមមុនអាចធ្វើឱ្យខូចស្បែកនិងជាលិកានៅពីក្រោម។ រាងកាយព្យាយាមជួសជុលការខូចខាតនេះហើយផលិត Collagen ។ ប្រសិនបើរាងកាយផលិតកូឡាជែនតិចពេកឬច្រើនពេក នោះស្លាកស្នាមនេះនឹងមិនជាវិញបានល្អនោះទេ។ ផ្នែកកែសម្ផស្សបានរកឃើញវិធីជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងស្នាមមុន ប៉ុន្តែវិធីងាយបំផុតនិងធម្មជាតិបំផុតគឺត្រូវព្យាបាលខ្លួនអ្នកជាមួយនឹងអាហារដែលមានរសជាតិឆ្ងាញ់និងមានសុខភាពល្អ។ ១. ដំឡូង​ផ្អែម…

ស្នាមមុនអាចធ្វើឱ្យខូចស្បែកនិងជាលិកានៅពីក្រោម។ រាងកាយព្យាយាមជួសជុលការខូចខាតនេះហើយផលិត Collagen ។ ប្រសិនបើរាងកាយផលិតកូឡាជែនតិចពេកឬច្រើនពេក នោះស្លាកស្នាមនេះនឹងមិនជាវិញបានល្អនោះទេ។ ផ្នែកកែសម្ផស្សបានរកឃើញវិធីជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងស្នាមមុន ប៉ុន្តែវិធីងាយបំផុតនិងធម្មជាតិបំផុតគឺត្រូវព្យាបាលខ្លួនអ្នកជាមួយនឹងអាហារដែលមានរសជាតិឆ្ងាញ់និងមានសុខភាពល្អ។

១. ដំឡូង​ផ្អែម

ដំឡូងជ្វាមានផ្ទុកសារជាតិ Retinol និង Beta-carotene ។ រាងកាយរបស់អ្នកបំប្លែង Beta-carotene ទៅជាវីតាមីន A ដែលវីតាមីននេះមានប្រសិទ្ធភាពជារបាំងស្បែកប្រឆាំងនឹងការប្រែពណ៌ការរលាកនិងរន្ធញើសស្ទះ ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ Retinol គឺជាគ្រឿងផ្សំសំខាន់នៅក្នុងផលិតផលថែរក្សាសម្រស់ជាច្រើន ព្រោះវាប្រឆាំងនឹងការឡើងមុន និង បំបាត់ស្នាមមុន។

២. ផ្លែ​ល្ហុង

ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមរំលាយអាហារមួយហៅថា Papain ។ Papain ជួយធ្វើឱ្យកោសិកាស្បែកងាប់ចេញពីរន្ធញើស និង មិនឱ្យមានការកកស្ទះរន្ធញើសផងដែរ។ វាក៏ជួយឱ្យស្បែករបស់អ្នកមានសំណើមនិងការពារការឡើងមុននៅថ្ងៃអនាគត។

៣. ល្ពៅ

ល្ពៅគឺជាប្រភពដ៏អស្ចារ្យនៃសារជាតិ Niacin, folate, វីតាមីន A និង B និងស័ង្កសី។ សារធាតុ Niacin និង Folate បង្កើនចរាចរឈាមធ្វើអោយប្រសើរឡើងនូវការបង្កើតឡើងវិញកោសិកានិងមានអត្ថប្រយោជន៍ក្នុងការព្យាបាលមុន។ គ្រាប់ល្ពៅមានផ្ទុកជាតិស័ង្កសី ដែលជួយគ្រប់គ្រងកម្រិតអរម៉ូននិងផលិតកម្មប្រេងនិងជួយព្យាបាលស្បែក។ វីតាមីន A ជួយកាត់បន្ថយស្នាមមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ