ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល៣យ៉ាង ដែលអ្នកមិនត្រូវទៅគេងភ្លាមៗក្រោយពីទទួលទានអាហាររួច

2 ឆ្នាំ មុន

អ្នកណាខ្លះ មានអារម្មណ៍ថាងងុយគេងភ្លាមៗបន្ទាប់ពីញ៉ាំហើយ? អ្វីដែលអ្នកចង់ធ្វើនៅពេលនោះ គឺគ្មានអ្វីក្រៅពីព្រលំខ្លួនលើគ្រែនោះទេ។ តែនេះមិនមែនជាអ្វីដែលល្អសម្រាប់សុខភាពឡើយ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ អ្នកអាចមានបញ្ហាមួយចំនួន ដែលអ្នកមិនបានចាប់អារម្មណ៍ថា វាចេញមកពីការគេងក្រោយញ៉ាំអាហារភ្លាម។ ១….

អ្នកណាខ្លះ មានអារម្មណ៍ថាងងុយគេងភ្លាមៗបន្ទាប់ពីញ៉ាំហើយ? អ្វីដែលអ្នកចង់ធ្វើនៅពេលនោះ គឺគ្មានអ្វីក្រៅពីព្រលំខ្លួនលើគ្រែនោះទេ។ តែនេះមិនមែនជាអ្វីដែលល្អសម្រាប់សុខភាពឡើយ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ អ្នកអាចមានបញ្ហាមួយចំនួន ដែលអ្នកមិនបានចាប់អារម្មណ៍ថា វាចេញមកពីការគេងក្រោយញ៉ាំអាហារភ្លាម។

១. ​គុណភាពនៃការគេងទទួលរងផលប៉ះពាល់

ប្រសិនបើអ្នកញ៉ាំអាហារច្រើន ហើយចូលគេងភ្លាម នោះដំណើរការរំលាយអាហារពេញលេញនៅតែបន្ត ខណៈពេលដែលអ្នកគេងលក់។ ហេតុផលសម្រាប់ការគេងមិនបានស្កប់ អាចខុសគ្នាសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលអ្នកគេងលក់ សកម្មភាពរំលាយអាហារនៅតែបន្ត ហើយខួរក្បាលរបស់អ្នកនៅតែបន្តផ្តោតលើការរំលាយអាហារ។ ម្យ៉ាងទៀត អ្នកអាចនឹងពិបាកគេងបានស្កប់ ដោយសារតែការជ្រាបអាហារចេញពីក្រពះមកផ្នែកខាងលើ។

២. អ្នកអាចមានបញ្ហាក្រហាយចុងដង្ហើម

ជាធម្មតាទឹកអាស៊ីតដែលបានផលិតនៅពេលរំលាយអាហាររបស់អ្នកមាននៅក្នុងក្រពះ។ ទំនាញផែនដីគឺជាជំនួយដ៏អស្ចារ្យសម្រាប់ការពារមិនឱ្យអាស៊ីតច្រាលឡើងលើ ព្រោះវាបង្ខំឱ្យទឹកអាស៊ីតហូរចុះក្រោម។ នៅពេលគេង ទឹកអាស៊ីតនឹងហូរចេញពីក្រពះឡើងមកលើ ដែលធ្វើឱ្យអ្នកក្រហាយចុងដង្ហើម និង អាចបង្កជាផលវិបាកដល់បំពង់ករបស់អ្នកទៀតផង។

៣. អ្នកអាចឡើងទម្ងន់

នៅពេលអ្នកឡើងគ្រែរបស់អ្នកភ្លាមៗ បន្ទាប់ពីបរិភោគ អ្នកមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រាងកាយក្នុងការដុតបំផ្លាញកាឡូរីពីអាហាររបស់អ្នកទេ។ ដូច្នេះទោះបីជាអ្នកមានអារម្មណ៍ងងុយគេងខ្លាំង បន្ទាប់ពីញ៉ាំអាហារ អ្នកគួរតែទប់អារម្មណ៍ឱ្យបាន ដើម្បីកុំឱ្យឡើងទម្ងន់ពិបាកគ្រប់គ្រង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ