ធ្វើតេស្តអាជីវករផ្សារធំថ្មីជាង ៣០០នាក់ រកឃើញវិជ្ជមាន ២នាក់
- ភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យធីតា…
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យធីតា…
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យធីតា បានបិទខ្ទប់ផ្សារធំថ្មី និងយកសំណាកពីអាជីវករ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ ៣៨៤នាក់ នៅខាងផ្នែកលក់គ្រឿងសមុទ្រ។ ជាលទ្ធផល មានអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ២នាក់។
សូមរម្លឹកថា ការបិទខ្ទប់ និងយកសំណាកអាជីវករទាំងនេះ បានធ្វើឡើង ក្រោយពីអ្នកវិជ្ជមានកូវីដ១៩ ប្រភេទ ដែលតា បានចូលទៅផ្សារធំថ្មីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ១៣២៥នាក់ នៅ ២៣រាជធានីខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះ។ ក្នុងនោះ ភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ រហូតដល់ ៣៧៥នាក់។
ចំណែកកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងថ្មី ចំនួន ៤២៣នាក់ ជាសះស្បើយ ២៩១នាក់ និងស្លាប់ ៦នាក់។ គិតត្រឹមថ្ងៃទី២៦ ខែសីហា នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩០៩៥៨នាក់។ ករណីជាសះស្បើយ សរុបចំនួន ៨៦៩៩៣នាក់ និងករណីស្លាប់សរុប កើនឡើងដល់ ១៨៤១នាក់។៕ ទុយ ប៊ុនរី
ចែករំលែកព័តមាននេះ