ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេសខ្លឹមៗ សម្រាប់បុរសមានបញ្ហាឆាប់ចេញទឹកកាម

3 ឆ្នាំ មុន

ការឆាប់ចេញទឹកកាម គឺជាពេលដែលការបញ្ចេញទឹកកាមកើតឡើងលឿនជាងបុរសឬដៃគូរបស់គាត់ក្នុងពេលរួមភេទ។ វាអាចមិនមែនជាហេតុផលសម្រាប់ការព្រួយបារម្ភនោះទេ ប៉ុន្តែវាអាចជាការខកចិត្តយ៉ាងខ្លាំងប្រសិនបើវាធ្វើឱ្យការរួមភេទមិនសូវរីករាយនិងប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងខាងនារី។ ការឆាប់ចេញទឹកកាម ត្រូវបានគេចាត់ទុកថាជាការចេញទឹកកាមតិចជាង២នាទីនៃការរួមភេទ។ តែកុំទាន់អាលអស់សង្ឃឹម សាកអនុវត្តន៍វិធី៣យ៉ាងខាងក្រោម ហើយប្រសិនបើមិនអាចដោះស្រាយបាន ចូរទៅរកវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការប្រឹក្សា។…

ការឆាប់ចេញទឹកកាម គឺជាពេលដែលការបញ្ចេញទឹកកាមកើតឡើងលឿនជាងបុរសឬដៃគូរបស់គាត់ក្នុងពេលរួមភេទ។ វាអាចមិនមែនជាហេតុផលសម្រាប់ការព្រួយបារម្ភនោះទេ ប៉ុន្តែវាអាចជាការខកចិត្តយ៉ាងខ្លាំងប្រសិនបើវាធ្វើឱ្យការរួមភេទមិនសូវរីករាយនិងប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងខាងនារី។ ការឆាប់ចេញទឹកកាម ត្រូវបានគេចាត់ទុកថាជាការចេញទឹកកាមតិចជាង២នាទីនៃការរួមភេទ។ តែកុំទាន់អាលអស់សង្ឃឹម សាកអនុវត្តន៍វិធី៣យ៉ាងខាងក្រោម ហើយប្រសិនបើមិនអាចដោះស្រាយបាន ចូរទៅរកវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការប្រឹក្សា។

១. បច្ចេកទេសហាត់ទប់ទឹកកាម

អ្នកឬដៃគូរបស់អ្នក អាចសាកប្រើដៃ (សាប់) លើប្រដាប់ភេទរបស់អ្នកឱ្យជិតចេញទឹកកាម រួចឈប់ភ្លាម និង ទប់ឱ្យជាប់មិនឱ្យទឹកកាមបានក្នុងរយៈពេល១០ទៅ២០វិនាទី។ ពេលទប់បានសម្រេចហើយ អ្នកត្រូវផ្អាកការប្រើដៃ៣០វិនាទី ទើបចាប់ផ្តើមម្តងទៀត។ ចូរធ្វើបែបនេះ ២ ទៅ៣ ដងមុនពេលបណ្តោយឱ្យចេញទឹកកាម។

២. ប្រើស្រោមអនាម័យ

ស្រោមអនាម័យអាចបន្ថយភាពស្រើបស្រាលរបស់លិង្គ ដែលអាចជួយពន្យារការបញ្ចេញទឹកកាម។ មានស្រោមអនាម័យដែលមានសរសេរថា ‘Climax control’ ដែលអាចរកបាននៅតាមឱសថស្ថានភាគច្រើន មានសារធាតុស្ពឹកដូចជាបង់ហ្ស៊ូកាអ៊ីន (benzocaine) ឬ លីដូកាអ៊ីន (lidocaine) ឬ ផលិតពីជ័រក្រាស់ដើម្បីពន្យារការបញ្ចេញទឹកកាម។

៣. ថ្នាំស្ពឹកលាបលើលិង្គ

ក្រែមថ្នាំបាញ់និងថ្នាំបាញ់ដែលមានភ្នាក់ងារស្ពឹកដូចជា បង់ហ្ស៊ូកាអ៊ីន (benzocaine), លីដូកាអ៊ីន (lidocaine) ឬ ព្រីឡូកាអ៊ីន (prilocaine) ពេលខ្លះត្រូវបានប្រើដើម្បីព្យាបាលការឆាប់ចេញទឹកកាម។ ផលិតផលទាំងនេះត្រូវបានគេលាបទៅលើលិង្គ ១០ ទៅ ១៥ នាទីមុនពេលរួមភេទដើម្បីកាត់បន្ថយអារម្មណ៍និងជួយពន្យាពេលបញ្ចេញទឹកកាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ