ពងបែកនៅលើស្បែកដៃ ជើង និងក្នុងមាត់ ជាជំងឺឆ្លងមួយប្រភេទដែលឃើញកើតមានឡើងញឹកញាប់ចំពោះទារក និងកុមារ ។ ជំងឺនេះបង្កឲ្យមានរោគសញ្ញាគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ ឬមានកន្ទួលនៅលើបាតដៃបាតជើង ឬក៏កំប៉េះគូទជាដើម ។
ជាការពិតណាស់ជំងឺពងបែកនេះ វាបណ្តាលមកពីវីរុសម្យ៉ាងស្ថិតក្នុងក្រុម Enterovirus ជាអ្នកដែលបង្កឱ្យមានជំងឺពងបែក ដៃជើង និងក្នុងមាត់ ។ ភាគច្រើន វាបង្កឡើងដោយវីរុស Coxsackievirus តែវាក៏អាចបង្កដោយមេរោគ Enterovirus 71 ផងដែរ ។ អ្នកជំងឺស្ទើរតែទាំងអស់អាចនឹងជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ ដោយពុំចាំបាច់ព្យាបាល ។
ភាគតិចណាស់ដែលជំងឺពងបែកនៅលើស្បែកដៃ ជើង និងក្នុងក្រអូមមាត់ ហើយអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា សន្លប់, ប្រកាច់, កន្ទ្រាក់ដៃជើង, ក្អូត, ទន់ដៃជើង, ពិបាកដក់ដង្ហើម, ហត់ និងដកដង្ហើមញាប់ជាដើម។
ប៉ុន្តែចំពោះអ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរបែបនេះគួរតែប្រញាប់នាំគេទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។
បច្ចុប្បន្នន ពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺពងបែកនៅលើស្បែងដៃជើងនិងក្នុងក្រអូមមាត់ទេ ។ ប៉ុន្តែនៅពេលដែលកើតមានអាការនេះ អ្នកជំងឺគួរបរិភោគទឹកឲ្យបានច្រើន ជាពិសេសអ្នកជំងឺក៏ត្រូវការថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចុកចាប់ ដែលបណ្តាលមកពីជំងឺពងបែកនេះផងដែរ ។ ទោះជាយ៉ាងណាឪពុកម្តាយ ឬអាណាព្យាបាលគ្រប់រូបគួរតែទៅពិភាគសារជាមួយគ្រូពេទ្យសិន មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំទប្រភេទណាមួយ ៕
ចែករំលែកព័តមាននេះ