ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញច្បាស់លើការត្បាញក្រឡាមង ធ្វើឱ្យអាជីវកម្មខ្មែរ-ឥស្លាម នៅព្រែកតាពៅ ខេត្តកណ្តាលកាក់កប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិនថាមង សំណាញ់ ឬឧបករណ៍នេសាទបុរាណផ្សេងទៀតដូចជា ៖ ទ្រូ លប សៃយ៉ឺន នោះទេ…

រាជធានីភ្នំពេញ ៖ មិនថាមង សំណាញ់ ឬឧបករណ៍នេសាទបុរាណផ្សេងទៀតដូចជា ៖ ទ្រូ លប សៃយ៉ឺន នោះទេ មានក្រឡា ព្រឺស តាមក្បូនខ្នាត់ទើបដាក់នេសាទាក់បានត្រី ។ ដោយសារមានជំនាញច្បាស់លាស់នៅក្នុងការត្បាញមង សំណាញ់នេះហើយបានជាពលរដ្ឋខ្មែរ-ឥស្លាម នៅម្តុំភូមិព្រែកតា ពៅ ក្រុងតាខ្មៅខេត្តកណ្តាល កាក់កបនឹងរបរលក់ឧបករណ៍នេសាទជាច្រើនឆ្នាំមកហើយ ។

អ្នកនេសាទ និងអ្នកលក់ឧករណ៍នេសាទបន្តតែងតែមកទិញឧបករណ៍នេសាទពីទីនោះយក ទៅលក់ និងប្រើប្រាស់ ។ អ្នកស្រី អារីយ៉ា ខ្មែរ-ឥស្លាម ដែលមានមុខរបរលក់ឧបករណ៍នេសាទជាច្រើនមុខ បាននិយាយឲ្យដឹងថា មុខរបរលក់មង និងសំណាញ់នេះដាច់តាមប្រភេទ ទៅតាមរដូវកាល ។ នៅរដូវទឹកដំឡើងលក់ដាច់ច្រើនជាងគេ ដោយសារពលរដ្ឋមកពីខេត្តនានាបានមកទិញសំណាញ់ និងមងពីអ្នកភូមិព្រែកតាពៅ ។ 

«ពលរដ្ឋឥស្លាមនៅទីនេះមានជំនាញច្បាស់លាស់ក្នុងការត្បាញមងសំណាញ់ត្រូវតាមក្បួនខ្នាត ។ ពេលគេទិញទៅនេសាទបានត្រី កាក់កប ដូច្នេះក៏នាំគ្នាមកទិញបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ» អ្នកស្រី អារីយ៉ា បានឲ្យដឹង ។  អ្នកស្រីបន្ថែមថា នៅតំបន់នោះមានលក់សម្ភារៈ និងឧបករណ៍នេសាទសម្បូរបែប ដូចជាសំណាញ់ មង មានច្រើនប្រភេទទៅទៀត មានបង ៣ ជាន់ អួន លប សន្ទូច ជាដើម ។   

អ្នកស្រី ម៉ាត់ រ៉សែត ពលរដ្ឋខ្មែ-ឥស្លាម ម្នាក់ទៀត ប្រកបរបរលក់សម្ភារនេសាទនេះ ជាច្រើនឆ្នាំមកហើយ ។ អ្នកស្រីថា ការលក់មង និងសំណាញ់ដាច់បំផុត គឺរដូវទឹកដំឡើងដូចជាពេលនេះ ។ ពេលរដូវទឹកដំឡើងគាត់អាចលក់ឧបករណ៍នេសាទក្នុងមួយថ្ងៃបានពីមួយលានទីពីរលានរៀល ។ «ម៉ួយរបស់ខ្ញុំមានមកពីគ្រប់ខេត្ត ។ អតិថិជនតាមខេត្តមកទិញម្តងៗមួយមុខៗ ជាង ១០០ ដៃ នៅចន្លោះពីមិថុនា ដល់ វិច្ឆិកា ហើយពីខែធ្នូ ដល់ខែ មេសា វិញ លក់ដាច់ជាធម្មតា ។ ដោយសារយើងផលិតតាមក្បូនពលរដ្ឋនេសាទបានដូច្នេះនាំគ្នាមកទិញតៗគ្នា» ។

លោក អ៊ុម៉ាន យូសុស អាយុជាង ៦០ ឆ្នាំកំពុងរៀបដាក់តំាងលក់ឧបករណ៍នេសាទមាន នៅមុខផ្ទះរបស់គាត់ ។ លោកបានឆ្លៀតប្រាប់ឲ្យដឹងទំាងរីករាយថា ការលក់ឧបករណ៍នេសាទនេះ បានលើកស្ទួយជីវភាពគ្រួសារលោកឲ្យប្រសើរឡើង ។ 

មានការសង្កេតឃើញថា ដើមឡើយពលរដ្ឋនៅភូមិព្រែកតាពៅ នេះដាក់លក់ឧបករណ៍នេសាទតិចគ្នាទេ ។ ពលរដ្ឋខ្មែរ-ឥស្លាម នៅទីនេះ និយមទិញចេញទៅនេសាទតាមទន្លេ បឹងបួរ យកត្រីមកលក់តែប៉ុណ្ណោះ ។ តែក្រោយមកដោយសាររបរនេះមានម៉ូយស្កាត់មករកទិញច្រើន ពួកគាត់នាំគ្នាច្នៃឧបករណ៍នេសាទកាន់តែច្រើនមុខ ហើយអូសទាញ់អ្នកទិញក៏បានកាន់តែច្រើន ធ្វើឲ្យម្នាក់ៗកាក់កបនៅក្នុងរបរដែលមិនបាច់ចេញទៅណាឆ្ងាយពីផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ