រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានដាក់ពាក្យបណ្ដឹងប្តឹងពីម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃទី២២មករានេះថា «ថ្ងៃនេះ ខ្ញុំបានដាក់ពាក្សបណ្តឹងបុគ្គលម្នាក់ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលបានធ្វើការប្រឌិតខុសពីការពិតទាំងស្រុង ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ ។»
លោកបានសរសេរនៅក្នុងហ្វេសប៊ុនរបស់លោកទៀតថា «នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិរបស់ខ្លួន។ ប៉ុន្តែបុគ្គលនីមួយៗក៏ត្រូវមានការទទួលខុសត្រូវចំពោះការប្រើប្រាស់សិទ្ទិរបស់ខ្លួនផងដែរ ដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនត្រូវគោរពយ៉ាងហោចណាស់គោលការណ៍សំខាន់ពីរ៖ ទី១-ការបញ្ចេញមតិត្រូវស្ថិតក្នុងព្រំដែនដែលច្បាប់អនុញ្ញាតិ (ដូចជាមិនអាចប្រមាថជីវិតអ្នកដ៏ទៃតាមការគំរាមសម្លាប់ ឬញុះញង់បង្កហិង្សាក្នុងសង្គម ។ល។) និង ទី២-ការបញ្ចេញមតិមិនត្រូវរំលោភទៅលើសិទ្ធិរបស់អ្នកដ៍ទៃ ក្នុងការរស់នៅប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ (ដូចជាចោទប្រកាន់ មួលបង្កាច់ដោយគ្មានការពិតទៅលើបុគ្គលដ៍ទៃ)។ ក្នុងករណីដែលការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលណាមួយ មិនគោរពតាមគោលការណ៍ទាំងពីរខាងលើ បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។»
សូមអានខ្លឹមសារដើមទាំងស្រុង នៃ ពាក្យបណ្ដឹងរបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូន ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ៖
ចែករំលែកព័តមាននេះ