គ្មានការបន់ស្រន់ណាដែលផ្តល់សុខចម្រើនដល់អ្នកទេ
បើគ្រាន់តែការបន់ស្រន់ បួងសួង សុំពរជ័យក៏នឹងទទួលបានលាភ សំណាង សុខ ចម្រើន មាស ប្រាក់ ជោគជ័យ សិរីសួស្តីដូចបំណងមែននោះ…
បើគ្រាន់តែការបន់ស្រន់ បួងសួង សុំពរជ័យក៏នឹងទទួលបានលាភ សំណាង សុខ ចម្រើន មាស ប្រាក់ ជោគជ័យ សិរីសួស្តីដូចបំណងមែននោះ…
បើគ្រាន់តែការបន់ស្រន់ បួងសួង សុំពរជ័យក៏នឹងទទួលបានលាភ សំណាង សុខ ចម្រើន មាស ប្រាក់ ជោគជ័យ សិរីសួស្តីដូចបំណងមែននោះ ម្ល៉ោះមនុស្សទាំងឡាយមិនចាំបាច់ចំណាយកម្លាំងប្រកបការងារទាំងឡាយនាំតែហត់នោះទេ ពួកគេចាំតែបន់ស្រន់ទៅលាភសំណាងសុខចម្រើននឹងកើតឡើងឯងហើយ ។ តែមិនដូច្នោះទេ ការបន់ស្រន់ បួងសួងគ្រាន់តែជាកិច្ចមួយបញ្ជោរចិត្តមនុស្សប៉ុណ្ណោះ គឺគ្មានការបន់ស្រន់ បួងសួងឯណាដែលអាចផ្តល់សុខចម្រើន លាភសំណាងអ្វីនោះឡើយ ។
អ្នកដែលយល់ពីទ្រឹស្តីព្រះពុទ្ធសាសនាច្បាស់លាស់មិនបានឱ្យតម្លៃទៅលើការបន់ស្រន់ បួងសួង សំបូងសង្រូងផ្សងលាភសំណាងនោះឡើយ ព្រះពុទ្ធលើកទឹកចិត្តជាក់ស្តែងចំពោះមនុស្សដែលពេញចិត្តធ្វើការងារ ព្យាយាមធ្វើការងារ យកចិត្តទុកដាក់ធ្វើការងារ និងការប្រកបការងារសុចរិតត្រឹមត្រូវ ឬហៅថាសម្មាជីវៈគឺការចិញ្ចឹមជីវិតក្នុងផ្លូវដ៏ត្រឹមត្រូវ ។ ការបន់ស្រន់ សំបូងសង្រូងបើកើតមានដល់ឧបាសក ឧបាសិកា នោះនឹងដាច់ត្រៃសរណគមន៍ភ្លាម មានន័យថា បុគ្គលនោះនឹងលែងជាសមាជិកភាពនៃព្រះពុទ្ធសាសនាទៀតហើយ ។
ពុទ្ធសាសនិកទាំងឡាយចូរចាំថា គ្មានការបន់ស្រន់ណា ហើយក៏គ្មានការសំបូងសង្រូងឯណាអាចផ្តល់នូវសេចក្តីសុខ លាភសំណាង និងជួយឲ្យខ្លួនយើងមានបាននោះឡើយ បើសិនជាអ្នកទាំងឡាយមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេនោះ ។
ផ្ទុយទៅវិញជំនឿដោយការយល់ខុសទាំងនេះបានធ្វើឲ្យមនុស្សពួកខ្លះត្រូវចំណាយទ្រព្យ ចំណាយពេលវេលាមិនតិចទេ ដើម្បីស្វែងរកសុខចម្រើនដោយអប្បិយជំនឿទាំងអស់នេះ ។ នេះមិនទាន់គិតដល់មហន្តរាយដែលកើតពីការធ្វេសប្រហែសនៃការដុតទៀន ធូបបង្ករហូតដល់ឆេះផ្ទះសម្បែង និងការស្រូបផ្សែងទៀន ធូប ដែលនាំឲ្យប៉ះពាល់សុខភាពផង ។
នេះមិនមែនជាការបន្តុះបង្អាប់អ្វីទេ តែជាការផ្តល់ទស្សនាទានដល់លោកអ្នក ដើម្បីបានជាគតិតាមផ្លូវព្រះពុទ្ធសាសនាប្រកបដោយសច្ចភាពយកកម្លាំងធ្វើ កម្លាំងចិត្តគិតត្រូវជាក់ស្តែងជាសក្ខីកម្ម ៕ សាន សារិន
ចែករំលែកព័តមាននេះ