ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបន្តប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃ២៥ ដល់៣១ សីហាមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២១​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​និង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២១​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​និង​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែសីហា​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៥-៣១ ខែសីហា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង កម្រិត​ខ្លាំង ទន្ទឹម​នោះ​ក៏​សង្ឃឹម​នឹង​អាច​កើត​មាននៅ​ជ្រលង​ស​ម្ពា​ប​ទាប ITCZ សារ​ជា​ថ្មី​ផង​ដែរ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧​អង្សា​សេ និ​ហ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦​អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង និង​មាន​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤៥​អង្សា​សេ ។ អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​មាន​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ​នឹង​ខ្យល់​កន្ត្រាក់ ។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ នៅ​លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​មធ្យម ។

ដូច​អ្វី​ដែល​បាន​រៀបរាប់ ក្រសួង​ធនធានទឹក សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ