បើនិយាយពីការគេងវិញ អ្នកខ្លះចូលចិត្តគេងពាក់អាវខោវរលុងៗ អ្នកខ្លះវិញចូលចិត្តគេងស្រាត។ តែតើអ្នកធ្លាប់លឺពីការគេងពាក់ស្រោមជើងទេ? អ្នកប្រហែលជាចង់ចាប់ផ្តើមពាក់ស្រោមជើងចូលគេងដែរហើយ ប្រសិនបើអ្នកបានស្គាល់ប្រយោជន៍របស់វានៅថ្ងៃនេះ។

១. អ្នកនឹងគេងលក់លឿនជាងមុន
ប្រសិនបើអ្នកពិបាកគេងលក់ ការពាក់ស្រោមជើងចូលគេងប្រហែលជាដំណោះស្រាយល្អសម្រាប់អ្នក។ ការរក្សាជើងរបស់អ្នកឱ្យក្តៅដោយពាក់ស្រោមជើង នឹងធ្វើឱ្យអ្នកគេងលក់លឿន។ ការសិក្សាមួយដែលបានធ្វើឡើងក្នុងឆ្នាំ ២០០៧ បានប្រៀបធៀបចំនួនពេលវេលាដែលមនុស្សត្រូវចំណាយមុនពេលគេងលក់ រវាងអ្នកពាក់ស្រោមជើងចូលគេង និង អ្នកដែលមិនពាក់។ អ្នកដែលពាក់ស្រោមជើងបានដេកលក់លឿនជាងអ្នកមិនពាក់។
២. អ្នកនឹងមិនបែកញើសកណ្តាលយប់ទេ
អ្នកខ្លះភ្ញាក់នៅពាក់កណ្តាលយប់ដោយសារតែមានចំហាយក្តៅជះចេញពីទ្រូង អ្នកខ្លះទៀតបែកញើសកណ្តាលយប់។ អ្នកអាចការពារវាបាន ដោយគ្រាន់តែពាក់ស្រោមជើងចូលគេង។ វាមានប្រយោជន៍ជាពិសេសចំពោះអ្នកដែលជារឿយៗមានបញ្ហាជើងត្រជាក់។ ស្រោមជើងនឹងធ្វើឱ្យជើងរបស់អ្នកក្តៅ ដែលនឹងពង្រីកសរសៃឈាមរបស់អ្នកជួយឱ្យឈាមរបស់អ្នកចរាចរបានយ៉ាងមានប្រសិទ្ធភាព ជាលទ្ធផលគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់អ្នកបានល្អប្រសើរ។

៣. អ្នកនឹងទទួលបានជើងរលោងស្អាត
កែងជើងប្រេះមិនគួរឱ្យស្រឡាញ់ទេ យើងទាំងអស់គ្នាអាចយល់ស្របជាមួយរឿងនោះ។ លើសពីនេះវាពិតជាមិនស្រួលទេដែលមានស្បែកជើងស្ងួត។ អ្នកក៏អាចដោះស្រាយបញ្ហានេះបានដែរដោយដាក់ក្រែមផ្តល់សំណើមនៅលើជើងរបស់អ្នកនិងពាក់ស្រោមជើងពេលចូលគេង។ សាកល្បងធ្វើបែបនេះ អ្នកនឹងក្រោកមកឃើញជើងដ៏រលោងរបស់អ្នក៕
ចែករំលែកព័តមាននេះ