ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំមានទម្លាប់ទប់នោម ប្រយ័ត្នជួបបញ្ហាទាំងនេះ!

3 ឆ្នាំ មុន

អ្វីដែលជាការពិតមិនអាចប្រកែកបានគឺថា យើងសុទ្ធតែធ្លាប់ទប់នោមនៅពេលណាមួយក្នុងជីវិតរបស់យើង។ ជាពិសេសគឺនៅពេលដែលកំពុងព្យាយាមគេងឱ្យលក់។ វាមិនមែនជាបញ្ហាអ្វីធំដុំទេ បើគ្រាន់តែទប់នោមម្តងម្កាលនោះ។ តែនៅពេលវាក្លាយទៅជាទម្លាប់ វានឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើនទៀត ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។ ១. បញ្ហាប្លោកនោម…

អ្វីដែលជាការពិតមិនអាចប្រកែកបានគឺថា យើងសុទ្ធតែធ្លាប់ទប់នោមនៅពេលណាមួយក្នុងជីវិតរបស់យើង។ ជាពិសេសគឺនៅពេលដែលកំពុងព្យាយាមគេងឱ្យលក់។ វាមិនមែនជាបញ្ហាអ្វីធំដុំទេ បើគ្រាន់តែទប់នោមម្តងម្កាលនោះ។ តែនៅពេលវាក្លាយទៅជាទម្លាប់ វានឹងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើនទៀត ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. បញ្ហាប្លោកនោម

ប្លោកនោមគឺជាកន្លែងដែលរាងកាយផ្ទុកទឹកនោម។ ការស្តុកទឹកនោមយូរពេក អាចធ្វើឱ្យសាច់ដុំប្លោកនោមចុះខ្សោយ ហើយមិនអាចទប់ទឹកនោមបានដូចធម្មតាទេ។ អ្នកប្រហែលជាធ្លាប់ឃើញគេសើចលេចនោមហើយ។ នេះគឺមកពីម្នាក់នោះមានប្លោកនោមខ្សោយ។ ដូចនេះ ការទប់ទឹកនោមយូរ នឹងធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងការនោមរបស់អ្នកបាន។

២. បញ្ហាមេរោគឆ្លងនៅប្រព័ន្ធទឹកនោម

ការឈឺចាប់ពេលបត់ជើងតូច ការមានក្លិនទឹកនោមខុសធម្មតា និង ឈឺពោះជាដើម គ្រាន់តែជាបញ្ហាមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលមានការបង្ករោគនៅក្នុងប្រព័ន្ធទឹកនោម។ ពេលអ្នកទប់ទឹកនោមយូរ មេរោគងាយនឹងដុះនៅតាមបំពង់បង្ហូរទឹកនោម ហើយរាលដាលដេញមកខាងលើ។ វាជាជម្ងឺមួយដែលទាមទារឱ្យអ្នកទៅពេទ្យ។

៣.​គ្រួសក្នុងតម្រងនោម

ក្រៅពីការទទួលទានទឹកមិនគ្រប់គ្រាន់ ការទប់នោមក៏ជាកត្តាប្រឈមមួយដែរ ដែលងាយធ្វើឱ្យកើតគ្រួសក្នុងតម្រងនោម។ នេះក៏ដោយសារតែទឹកនោមរបស់អ្នកឡើងខាប់នៅក្នុងប្លោកនោម និង តម្រងនោមរបស់អ្នក ហើយងាយកកទៅជាដុំកំបោរតូចៗ ដែលយូរទៅវានឹងបង្កទៅជាដុំគ្រួស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ