ស៊ន សៀវម៉ី និយាយថា មិនច្បាស់ពីអនាគតក្នុងវិស័យកីឡា ខណៈពេលនេះកំពុងពរពោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់មួយកាលពីពេលថ្មីៗ កីឡាការិនី អ្នកនាង ស៊ន សៀវម៉ី បានលើកឡើងថា អ្នក
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់មួយកាលពីពេលថ្មីៗ កីឡាការិនី អ្នកនាង ស៊ន សៀវម៉ី បានលើកឡើងថា អ្នក
រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់មួយកាលពីពេលថ្មីៗ កីឡាការិនី អ្នកនាង ស៊ន សៀវម៉ី បានលើកឡើងថា អ្នកនាងមិនច្បាស់ពីអនាគតនៅក្នុងវិស័យកីឡាទៀតនោះទេ ស្របពេលដែលអ្នកនាង ក៏ក្លាយជាភរិយា និងជាម្ដាយនៅក្នុងពេលនេះ។ អ្នកនាងនឹងអាចដកខ្លួនពីការប្រកួតទាំងអស់ ហើយអាចបោះបង់ដូចបងស្រីក៏មិនដឹង បន្ទាប់ពីអ្នកនាងសម្រាលកូនហើយ។
អ្នកនាង ស៊ន សៀវម៉ី ដែលមានគោរមងារជាលោកជំទាវតាមរយៈតួនាទីជាទីប្រឹក្សាមន្ត្រីជាន់ខ្ពស់បន្តថា អ្នកនាងនៅមិនទាន់គិតរឿងត្រូវបន្តអាជីពកីឡាក្រោយពេលសម្រាលកូនឬបោះបង់នៅឡើយទេ ប៉ុន្តែអ្នកនាងនៅតែស្រលាញ់ ប្រសិនបើក្នុងពេលនោះ នៅតែមានកម្លាំងជំរុញធ្វើអោយអ្នកនាងស៊ូទៀត។ យ៉ាងណាមិញអ្នកនាងពោលថា ឱកាសនៃការប្រកួតដូចមុនគឺអាចនឹងតិច ដោយសារតែកីឡាតៃក្វាន់ដូ អោយតែសម្រាប់ស្ត្រីមានកូនហើយគឺមិនដូចមុននោះទេ ព្រោះកម្លាំងមិនដល់ ហើយភារះនៃការហ្វឹកហាត់ក៏មិនពេញដៃពេញជើងនោះដែរ។ អ្នកនាងថា រាល់ថ្ងៃអ្នកនាងមិនដែលបានគិតរឿងត្រូវបន្ត ឬក៏ឈប់ទាំងស្រុងតែម្ដង ដោយសារតែអ្នកនាងត្រូវចំណាយពេលមើលថែកូនក្នុងផ្ទៃ ដែលនៅអំឡុងខែ១១ ឬដើមខែ១២ គឺនឹងត្រូវសម្រាលហើយ។
អ្នកនាងថា សូម្បីតែទូរស័ព្ទ និងព័ត៌មានមួយចំនួនក៏អ្នកនាងមិនសូវបានលេង និងតាមដានដែរ ដោយសារមិនចង់នៅក្បែរទូរស័ព្ទ និង មិនចង់អោយប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ អ្នកនាងសប្បាយចិត្ត ដែលអ្នកនាងទទួលបានកូនដំបូងជាកូនស្រី ហើយបើទោះជាពេលអនាគតកូនស្រីរបស់អ្នកនាងអាចក្លាយជាកីឡាការិនីដូចគ្នានឹងអ្នកនាង ក៏អ្នកនាងមិនជំទាស់ដែរ។ មកទល់នឹងពេលវេលាជិតសម្រាលនេះដែរ អ្នកនាង និង ស្វាមី ដែលជាអ្នកឯកទេសថតរូប នៅមិនទាន់នឹកឃើញថា ត្រូវដាក់ឈ្មោះអោយកូនស្រីនៅឡើយទេ ប៉ុន្តែអ្នកនាងថា កាន់តែសប្បាយចិត្ត នៅពេលជិតបានក្លាយជាម្ដាយរបស់កូនស្រីនាពេលខាងមុខនេះ។
អ្នកនាងក៏អះអាងថា សុខភាពរបស់អ្នកនាង និងកូនក្នុងផ្ទៃគឺប្រក្រតី មិនមានអ្វីធ្វើទុក្ខនោះដែរ ដោយនៅតែរង់ចាំដល់ចុងខែ១១ ឬដើមខែ១២ប៉ុណ្ណោះ នឹងបានសម្រាលហើយ។ អ្នកនាងក៏មិនច្បាស់ពីការសម្រាលដោយវះកាត់ ឬដោយធម្មជាតិនោះដែរ ដោយសារតែពេលវេលាហាក់នៅឆ្ងាយនៅឡើយ។ ក្នុងអំឡុងកំពុងពរពោះនេះ ស្វាមីរបស់អ្នកនាង ក៏បង្កើនការមើលថែអ្នកនាងយ៉ាងយកចិត្តទុកដាក់ផងដែរ ដ្បិតថាលោករវល់ថតរូបមិនសូវទំនេរ។
ជាមួយនឹងការបញ្ជាក់ថា មិនច្បាស់ពីអនាគតក្នុងវិស័យកីឡាតៃក្វាន់ដូនេះហើយ ទើបធ្វើអោយអ្នកគាំទ្រមានការសោកស្តាយមិនតិចទេ ប្រសិនបើអ្នកនាងបោះបង់មែន គឺពិតជាបាត់បង់នូវធនធានកីឡាការិនីដ៏ល្អម្នាក់ ៕
ចែករំលែកព័តមាននេះ