វីរបុរសបាល់ទាត់ប្រេស៊ីលកំពុងលែ.ងលះប្រពន្ធ ចំពេលមានជម្លោះលើទ្រព្យសម្បត្តិជាង១៦០លានដុល្លារ
អន្តរជាតិ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសអេស្ប៉ាញបានរាយការណ៍ថា វីវរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos និងភរិយាគឺ អ្នកស្រី Mariana…
អន្តរជាតិ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសអេស្ប៉ាញបានរាយការណ៍ថា វីវរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos និងភរិយាគឺ អ្នកស្រី Mariana…
អន្តរជាតិ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសអេស្ប៉ាញបានរាយការណ៍ថា វីវរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos និងភរិយាគឺ អ្នកស្រី Mariana Luccon កំពុងស្ថិតនៅក្នុងដំណើរការលែងលះគ្នា បន្ទាប់ពីរៀបការបានជាង១៥ឆ្នាំ។ ប៉ុន្តែការលែងលះកំពុងតែស្ថិតក្នុងភាពស្មុគស្មាញ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិប្រមាណ ១៦២.៣លានដុល្លារអាមេរិករបស់លោក Roberto Carlos។
បច្ចុប្បន្នអ្នកស្រី Mariana Luccon កំពុងរស់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ខណៈដែលឪពុកម្តាយរបស់អ្នកស្រីកំពុងស្នាក់នៅប្រទេសប្រេស៊ីល។ បើតាមប្រភពពីកាសែត Estadio Deportivo រាយការណ៍ថា លោក Roberto Carlos បានផ្លាស់ទៅស្នាក់នៅកន្លែងហ្វឹកហាត់ Valdebebas របស់ក្លិប Real Madrid បណ្តោះអាសន្ន។ ប៉ុន្តែអតីតខ្សែការពាររស្លាបឆ្វេងឆ្នើមរបស់សាំបាប្រេស៊ីលវ័យ៥១ឆ្នាំរូបនេះ បានច្រានចោលពាក្យចចាមអារ៉ាមពីកន្លែងលោកកំពុងស្នាក់នៅ តាមរយៈការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃទី៨ ខែមករា កន្លងទៅ។
លោកសរសេរថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានដឹងរឿងមិនពិត និងខូចប្រយោជន៍ជាច្រើន ដែលផ្សព្វផ្សាយអំពីខ្ញុំ និងគ្រួសារខ្ញុំ ខណៈពេលដែលខ្ញុំផ្តល់តម្លៃលើឯកជនភាព ខ្ញុំមានអារម្មណ៍ថាត្រូវបានបង្ខំឱ្យដោះស្រាយលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានអំពីស្ថានភាពរស់នៅខ្ញុំ។ រឿងប្រឌិតទាំងនេះគឺមិនពិតទាំងស្រុង ហើយហាក់ដូចជាត្រូវបានបង្កើតឡើងដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន»។ អតីតសមាជិកឆ្នើមក្រុមស្តេចស Real Madrid រូបនេះបានបន្ថែមថា «ខ្ញុំនៅតែស្នាក់នៅផ្ទះឯកជនមួយ ហើយសមាជិកគ្រួសាររបស់ខ្ញុំក៏បានដឹង។ ក្រុមអ្នកច្បាប់របស់ខ្ញុំកំពុងតែពិនិត្យមើលការទាមទារទាំងនេះ ហើយនឹងចាត់វិធានការសមស្របណាមួយ»។
លោក Roberto Carlos បានរៀបការជាមួយអ្នកស្រី Mariana Luccon ក្នុងឆ្នាំ ២០០៩ ហើយប្តីប្រពន្ធមួយគូនេះមានកូនស្រីពីរនាក់គឺឈ្មោះ Manuela និង Mariana ។ ទោះយ៉ាងណាក៏ដោយ អតីតខ្សែការពារឆ្វេងរូបនេះ ត្រូវបានគេស្គាល់ថាមានជីវិតផ្ទាល់ខ្លួនដ៏ស្មុគស្មាញបំផុត។ ក្នុងបទសម្ភាសកន្លងមក លោកបានសារភាពថា «ខ្ញុំមានប្រពន្ធត្រឹមតែពីរនាក់ប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនដឹងថាមានកូនប៉ុន្មាននាក់ជាមួយស្ត្រីផ្សេងទៀតនោះទេ»។
នៅឆ្នាំ ២០១១ លោក Roberto Carlos បានបង្ហាញថាលោកមានកូនចំនួន៩នាក់ ៧នាក់នៅប្រទេសប្រេស៊ីល ម្នាក់នៅប្រទេសម៉ិកស៊ិក និងម្នាក់នៅប្រទេសហុងគ្រី។ ប៉ុន្តែចំនួនកូនរបស់លោកបានកើនឡើងបន្ថែមទៀត ចាប់តាំងពីពេលនោះមក ដោយកាសែត AS បានរាយការណ៍ថា លោក Roberto Carlos មានកូនរហូតដល់១១នាក់ជាមួយនឹងស្ត្រីចំនួន៧នាក់ផ្សេងគ្នា នៅក្នុងនោះមានប្រពន្ធផ្លូវការចំនួនពីរនាក់ផងដែរ។ ភរិយាទី១ ឈ្មោះ Alexandra Pinheiro មានកូន៣នាក់ មុនពេលលែងលះនៅក្នុងឆ្នាំ ២០០៣។ ប្រភពពី AS ដដែលបានរាយការណ៍ថា លោកមិនសូវមានទំនាក់ទំនងជិតស្និទ្ធជាមួយកូនទាំងអស់។ នៅឆ្នាំ ២០១៧ លោកបានក្លាយជាជីតា បន្ទាប់ពីកូនស្រីមានឈ្មោះ Giovanna បានផ្តល់កំណើតឱ្យកូនដំបូង។
គួរបញ្ជាក់ថា លោក Roberto Carlos ត្រូវបានចាត់ទុកជាខ្សែការពារឆ្វេងដ៏អស្ចារ្យបំផុតមួយរូបគ្រប់ពេលនៅលើពិភពលោក និងល្បីល្បាញខ្លាំងចំពោះការទាត់បាល់ហ្វ្រីឃីក (Free Kick) និងការស៊ុតបាល់បញ្ចូលទីពីចម្ងាយ។ លោកប្រកបអាជីពជាមួយក្លិបជាច្រើន រួមទាំង Palmeiras, Inter Milan, Real Madrid និង Fenerbahçe។ អាជីពជាមួយ Real Madrid អំឡុង ១៩៩៦-២០០៧ លោកបានឈ្នះជើងឯកពានរង្វាន់ La Liga ៤លើក និង UEFA Champions League ៣លើកផងដែរ។
ជាមួយក្រុមជម្រើសជាតិប្រេស៊ីល លោកបានបង្ហាញខ្លួនសរុបចំនួន ១២៥ប្រកួត ស៊ុតបញ្ចូលទីបាន ១១គ្រាប់ ឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០០២ និងរងជើងឯកនៅឆ្នាំ ១៩៩៨។ បច្ចុប្បន្នលោក Roberto Carlos កំពុងបម្រើការជាទូតបាល់ទាត់របស់ក្លិប Real Madrid ផងដែរ៕ ដកស្រង់ ៖ Estadio Deportivo, AS និង VnExpress
ចែករំលែកព័តមាននេះ