ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើកកសិដ្ឋានចិញ្ចឹមបង្គារនិងក្តាមខាតឡុងចុង ​ប្រកាស​​លក់សម្ភារនិងម៉ាស៊ីន​រាប់រយ​គ្រឿង

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ ​ម្ចាស់​កសិដ្ឋាន​ជនជាតិ​ចិន​បាន​ដាក់​ទុន​ចិញ្ចឹម​បង្គា​​រ​និង​ក្ដាម​នៅ​ចំណុច​ជាប់​ព្រំដែន​វៀតណាម​ ស្ថិត​នៅ​ភូមិ​កោះ​ចម្ការ​ឃុំ​បឹង​សាលា​ខាងត្បូង ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ ប៉ុន្តែកសិដ្ឋាន​ចិញ្ចឹម​បង្គារ​និង​ក្ដាម​មួយ​នេះ​ ត្រូវ​បាន​ខាតបង់​លុយរាប់​ម៉ឺន​ដុល្លារឯណោះ ​រហូត​ដល់​ម្ចាស់​កសិដ្ឋាន​ប្រកាស​លក់​ម៉ា​ស៊ីន​រាប់រយ​គ្រឿង​សម្រាប់​បូមទឹក​ដាក់​ស្រែ​បង្គារ​ និង​លក់​សម្ភា​រ​ជា​ច្រើន​ទៀត​…

ខេត្ត​កំពត ៖ ​ម្ចាស់​កសិដ្ឋាន​ជនជាតិ​ចិន​បាន​ដាក់​ទុន​ចិញ្ចឹម​បង្គា​​រ​និង​ក្ដាម​នៅ​ចំណុច​ជាប់​ព្រំដែន​វៀតណាម​ ស្ថិត​នៅ​ភូមិ​កោះ​ចម្ការ​ឃុំ​បឹង​សាលា​ខាងត្បូង ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ ប៉ុន្តែកសិដ្ឋាន​ចិញ្ចឹម​បង្គារ​និង​ក្ដាម​មួយ​នេះ​ ត្រូវ​បាន​ខាតបង់​លុយរាប់​ម៉ឺន​ដុល្លារឯណោះ ​រហូត​ដល់​ម្ចាស់​កសិដ្ឋាន​ប្រកាស​លក់​ម៉ា​ស៊ីន​រាប់រយ​គ្រឿង​សម្រាប់​បូមទឹក​ដាក់​ស្រែ​បង្គារ​ និង​លក់​សម្ភា​រ​ជា​ច្រើន
​ទៀត​ ។

​លោក​ឌឹ​ម​ សាយ ​ភេទ​ប្រុស ​អាយុ​៥៩ឆាំ្ន​ នៅ​ភូមិ​កោះ​ចំការ​ និង​ជា​អ្នកបំរើ​ការងារ​នៅ​កសិដ្ឋាន​បាន​និយាយ​ប្រាប់​អោយ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី២២ សីហា​ ​ថា ​កសិដ្ឋាន​ចិញ្ចឹម​ចិ​ញ្ជឹ​ម​បង្គា​រ​និង​ក្ដាម​នេះ​ ជា​របស់​ចិន​បាន​ជួល​ដី​លោក​តាំង​​លី​ ដែល​មាន​ផ្ទៃដី​សម្រាប់​ចិញ្ចឹម​​​បង្គា​រចំនួន​១៩៥ហិ​កតា​ នៅ​ជាប់​ព្រំដែន​វៀតណាម​ ។

លោក​ឌឹ​ម​ សាយ​ ជា​អ្នក​ស្និទ្ធនិង​ការងារ​ចិញ្ចឹម​បង្គារ​និយាយ​ថា ​ចាប់ផ្ដើម​បើក​កសិដ្ឋាន​ចិញ្ចឹម​បង្គារ​ក្ដាម​នៅ​ចុង​ឆាំ្ន​2018 ​និង​មាន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​និង​កម្មករ​ជា​ខ្មែរ ​។​ លោក​ឌឹ​ម​ សាយ​ និយាយ​ថា ​ការ​ចិញ្ចឹម​បង្គា​របាន​ប្រមូល​ផល​ប្រហែល១ឆាំ្ន​តែ​ប៉ុណ្ណោះ ​ស្របពេល​មាន​ជំងឺ​កូ​វី​ដ​19​ផង​ ជនជាតិ​ចិន​ក៏បាន​រំសាយ​កម្មក​ខ្មែរ​អស់​ ។ ស្រែ​បង្គារក៏​មិន​បាន​បូមទឹក​បញ្ជូន ​និង​ជនជាតិ​ចិន​ក៏បាន​ចាក់ចេញ​អស់​ គ្រប់គ្រង​លែង​បាន​នៅ​តែ​ជនជាតិ​ចិន​ម្នាក់​គត់​ថែ​មើល​ស្រែ​បង្គារ ​។ ​ស្រាប់តែ​នៅ​ឆាំ្ន​2021​នេះ ​ម្ចាស់​អ្នក​ចិញ្ចឹម​បង្គា​រដែល​មាន​ជនជាតិ​ចិន​តែ​ម្នាក់ឯង ​បាន​ប្រកាស​លក់​ម៉ាស៊ីន​បូមទឹក​ដាក់​ស្រែ​បង្គា​រជាង១០០គ្រឿង ។

​លោក​និយាយ​ថា​ ខ្លួន​អាណិត​ជនជាតិ​ចិន​ណាស់​យក​លុយ​50​ទៅ​60​ម៉ឺន​ដុ​ល្លារ​មក​ចោល​នៅ​ទី​នេះ​ ដោយ​ឡុងចុង​អស់​រហូត​
ដល់​លក់​ម៉ា​ស៊ីន ​និង​ផ្ទះ​ សម្រាប់​ស្នាក់​នៅ​ក៏លក់​និង​ដឹក​ជញ្ជូន​តាម​ទូក​បណ្ដើរ​សម្ភា​រខ្លះ​ក៏បាន​លក់​ និងសម្ភា​រខ្លះ​មិន​ទាន់​ត្រូវ​
ថ្លៃ​។​​

អត្ថបទសរសេរ ដោយ