ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ និង​របួសធ្ងន់ស្រាល សរុប៥​នាក់ ក្រោយ​ឡាន​២​គ្រឿង​បុក​គ្នា ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាកហាយឡែនឌ័របុក

​ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាកហាយឡែនឌ័របុកជាមួយ​រថយន្តម៉ាកព្រូស ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​បុរសម្នាក់បានបាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែង ​ចំណែក​បុរស​​៣នាក់ផ្សេងទៀត​រងរបួសធ្ងន់ និង​បុរសម្នាក់​ទៀត​រងរបួសស្រាល ។​

ហេតុការណ៍​​ខាងលើ​នេះបានកើតឡើងកាលពី​​វេលា​ម៉ោង​១១និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០២១ ស្ថិតនៅ​​ចន្លោះ​គីឡូ​ម៉ែ​ត្រ លេខ១៥៦ និង​១៥៧ ​ក្នុង​​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។​

បុរសរងគ្រោះដែលបាត់បង់ជីវិត និង​របួសធ្ងន់ស្រាល សរុប​ទាំង៥នាក់​ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។​

បច្ចុប្បន្ន កម្លាំង​ស្នាក់​ការ​សន្តិសុខ​៤០២ និង​ស្នាក់​ការ​សន្តិសុខ​៤០១ នគរបាល​ស្រុក​កំពង់​សីលា​កំពុង​សំរួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ