ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្មជុំវិញរបាយការណ៍របស់សម្ព័ន្ធអង្គការសិទ្ធិមនុស្ស អ្នកវិភាគ​ ​៖​​​​​​​​ ការរិះគន់គណបក្សកាន់អំណាចគឺដើម្បីប្រាក់ជំនួយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រតិកម្ម​នានាពី​អង្គការ​ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល ​បានធ្វើ​ឡើង​ព្រមៗគ្នា​ជុំវិញ​របាយការណ៍របស់​សម្ព័ន្ធ​អង្គការ​សិទ្ធិ​ មនុស្ស​​ក្រៅ​រដ្ឋា​ភិបាលចំនួន​១៦​ ដែល​ចោទ​ប្រកាន់​ដល់​គណបក្ស​អំណាច​គឺ​គណបក្ស​ប្រជាជន​ថា បានរារាំង​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ដាក់​កំរិតលើ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ចោទ​ថា ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ធ្លាក់​ដុនដាប ។​ មន្ត្រី​រដ្ឋាភិបាល​មួយរូប​និយាយថា ការលើកឡើងដោយខុសឆ្គងនេះ

រាជធានីភ្នំពេញ ៖ ប្រតិកម្ម​នានាពី​អង្គការ​ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល ​បានធ្វើ​ឡើង​ព្រមៗគ្នា​ជុំវិញ​របាយការណ៍របស់​សម្ព័ន្ធ​អង្គការ​សិទ្ធិ​មនុស្ស​​ក្រៅ​រដ្ឋា​ភិបាលចំនួន​១៦​ ដែល​ចោទ​ប្រកាន់​ដល់​គណបក្ស​អំណាច​គឺ​គណបក្ស​ប្រជាជន​ថា បានរារាំង​ បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ដាក់​កំរិតលើ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ចោទ​ថា ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ធ្លាក់​ដុនដាប ។​ មន្ត្រី​រដ្ឋាភិបាល​មួយរូប​និយាយថា  ការលើកឡើងដោយខុសឆ្គងនេះ គឺបានបង្ហាញ​យ៉ាងច្បាស់ថា ក្រុមអង្គការសង្គមស៊ីវិលទាំង​នោះបាននិងកំពុងបំរើនិន្នាការនយោបាយឲ្យ​គណបក្សប្រឆាំង ។ គេបានស្គាល់យ៉ាងច្បាស់ថា អង្គការទាំងប៉ុន្មាននេះ តែងតែរិះគន់មកលើរាជ​រដ្ឋាភិបាលជាប្រចំា ហើយក្នុងចំណោមអង្គការ​នេះ យ៉ាងហោចណាស់ក៏មានមន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆំាងពីរនាក់ផងដែរដែលជាសាច់ញាតិ​របស់គេបានធ្វើសកម្មភាពគំាទ្រនៅពីក្រោយ​ដោយយកអង្គការធ្វើជាបង្អែក ។ ដោយឡែក​ពាក់ព័ន្ធ នឹងសកម្មភាពរបស់អង្គការលីកាដូ ដែលមានបុគ្គលិកម្នាក់ត្រូវបានជាប់ចោទពីបទ​បាចខិត្តប័ណ្ណរិះគន់រដ្ឋាភិបាល បង្កឱ្យមាន​អស្ថិរ​ភាពក្នុងសង្គមគឺបានបញ្ជាក់យ៉ាងច្បាស់ថា ពួក​គេបាននិងកំពុងធ្វើសកម្មភាព នយោបាយយ៉ាង​ចំហ ផ្ទុយពីគោលការណ៍របស់អង្គការសង្គម​ស៊ីវិលដែលត្រូវតែស្ថិតនៅក្នុងឯករាជ្យភាព ។

ការផ្សព្វផ្សាយនូវរបាយការណ៍របស់អង្គការ​ទាំងនេះ គឺបង្កប់ដោយចរិតញុះញង់ ធ្វើឡើង​ដើម្បីបន្ទរសម្លេងគាំទ្រគណបក្សប្រឆាំង ឬចាត់​ទុកជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់​លាស់​ខុសពីការពិតជាក់ស្តែង អំពីដំណើរការ​ គោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលរាជរដ្ឋា​ភិបាលបាននិងកំពុងអនុវត្តតាមគោលនយោ​បាយពង្រឹងនីតិរដ្ឋ និងការលើកស្ទួយសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិបញ្ចេញមតិស្របតាមច្បាប់រដ្ឋធម្ម​នុញ្ញ និងអនុសញ្ញាអន្តរជាតិនានា ។ សកម្មភាព​ទាំងនេះគឺពួកគេធ្វើឡើងដើម្បីផ្គាប់ចិត្តម្ចាស់​ជំនួយតែប៉ុណ្ណោះ ។ ប្រសិនបើពួកគេមិនបានរិះ​គន់គឺប្រាកដជាគ្មានប្រាក់ជំនួយឡើយ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលដឹកនាំ​ដោយ​លោក អ៊ូ វីរៈ កន្លងមកធ្លាប់បានបង្កើត​សម្ព័ន្ធភាពអង្គការបញ្ចេញមតិនៅកម្ពុជាដែលគេ​ឲ្យ​ឈ្មោះថាអេហ្វិច (AFEC) ដោយបានកៀង​គរអង្គការចំនួន២៧ឲ្យចូលរួម ដើម្បីបំរើគោល នយោបាយឲ្យគណបក្សប្រឆំាង ។ ជាក់ស្តែង (AFEC)ដែលកាលណោះមានលោក កឹម សុខា ជាប្រធាន​ និងលោក អ៊ូ វីរៈ ជាអគ្គលេខា ប៉ុន្តែ ក្រោយពីធ្វើស្ពានឲ្យលោក កឹម សុខា បង្កើត គណបក្សដូចសព្វថ្ងៃនេះរួចមក ថ្មីៗនេះស្រាប់តែមានការបង្កើត សម្ព័នអង្គការសិទ្ធិមនុស្សក្រៅ​រដ្ឋាភិបាលចំនួន១៦នេះឡើង គឺបានបញ្ជាក់​យ៉ាងច្បាស់ថា ពិតជាមានឫសគល់មកពី (AFEC) និងធ្វើសកម្មភាពដូចអតីតកាល ។

ការភូតភរ កុហកបោកប្រាស់ ដែលមានក្នុង របាយការណ៍ទុច្ចរិតនេះ នឹងមិនអាចធ្វើឲ្យអន្តរ ជាតិជាពិសេសប្រទេសម្ចាស់ជំនួយជឿនោះទេ ដោយសារតែគេបានសង្កេតឃើញថាប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលគោរព អនុវត្ត យ៉ាងត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ហើយបានយកច្បាប់រដ្ឋធម្មនុញ្ញធ្វើជាគោល​ស្របតាមមាត្រា៣១ដែលបានចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែង ក្នុងធម្មនុញ្ញ នៃអង្គការសហប្រជា​ជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស​និង​កតិកាសញ្ញាព្រមទាំងអនុសញ្ញាទំាងឡាយ​ទាក់​ទងទៅនឹងសិទ្ធិមនុស្ស ។ មាត្រា៤១គឺ​ប្រជាពល​រដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញ​មតិរបស់​ខ្លួន សេរីភាពខាងសារព័ត៌មាន​ ការ​បោះ​ពុម្ពផ្សាយ ការជួបប្រជុំគ្នាជាដើម និង​មាត្រា​៤២បានចែង​ថា ប្រជាពលរដ្ឋមានសិទ្ធិ​បង្កើតសមាគមនិង​គណបក្សនយោបាយ ។ រាជរដ្ឋាភិបាលក៏បាន​ផ្តល់​សច្ចាប័នលើអនុសញ្ញា​ការងារពលកម្មអន្តរ​ជាតិជាច្រើន ស្តីពីសិទ្ធិសេរី​ភាព​ក្នុងការបង្កើត​សមាគមឬសិទ្ធិសេរីភាពក្នុង​ការបង្កើតសហ​ជីព ។

មន្ត្រីរដ្ឋាភិបាលបានបង្ហាញថា​ រដ្ឋាភិបាល​បានបើកសិទ្ធិទូលំទូលាយក្នុងការបង្កើតអង្គការ សហជីព សហព័ន្ធរាប់ពាន់ និងមានទាំងសារព័ត៌​មាន វិទ្យុ NGOs និងគណបក្សប្រឆាំងបាននិង ធ្វើសកម្មភាពយ៉ាងផុលផុស ។ រាជរដ្ឋាភិបាល បានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុ​បក្សដែលមានគណបក្សនយោបាយចូលរួម​ប្រកួតប្រជែងដោយយុត្តិធម៌ ។ ដូច្នេះ ការរិះគន់​ណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិត បាននាំឲ្យ​មានការប៉ះពាល់ដល់កិត្យានុភាពនិងសេចក្តី​​  ថ្លៃថ្នូ​ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរបាយ​ការណ៍នោះអាចនឹងនាំឲ្យមានការភ័ន្តច្រឡំដល់​សាធារណមតិជាតិ និងអន្តរជាតិ ឬចាត់ចូលជា​ការបំផ្លាញផលប្រយោជន៍ជាតិ និងរាំងស្ទះដល់​ការអភិវឌ្ឍប្រទេស ។ ការពិតជាក់ស្តែងនោះ​គឺ​រាជរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការដឹក​នាំ ដែលប្រទេសអ្នកផ្តល់ជំនួយមានទំនុកចិត្ត​ដោយ​បានផ្តល់ហិរញ្ញប្បទានចំនួន១.១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិកក្នុងការ​ប្រជុំក្រុម​ប្រទេស​ផ្តល់ជំនួយនាពេលកន្លងមក ។ ដូច្នេះ​ជារួម របាយ ការណ៍របស់សម្ព័ន្ធអង្គការសិទ្ធិមនុស្សទំាង១៦ នោះ គឺគ្រាន់តែជា​របាយកាយណ៍បោកប្រាស់ បំពុលបរិយាកាស​សង្គម​តែប៉ុណ្ណោះ ។

ជាមួយគ្នានេះ​ សមាគមសិទ្ធិ​មនុស្ស​កម្ពុជា​-អាស៊ាន​ និង​សហព័ន្ធ​សិទ្ធិមនុស្ស​និងអភិវឌ្ឍន៍​កម្ពុជា​ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តបវិញ​ដែរ​ថា សម្ព័ន្ធ​អង្គការ​សិទ្ធិមនុស្ស​ក្រៅរដ្ឋាភិបាល​មួយក្តាប់​តូច ​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១០​ បានចេញ​របាយការណ៍​មួយដោយ​បាន​ធ្វើការ​ចោទប្រកាន់​ដល់​គណបក្ស​កាន់អំណាច​ថា​បាន​រារាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ដាក់​កំរិត​លើលទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា ។ សេចក្តី​ថ្លែងការណ៍​ចាត់ទុកថា ជារបាយ​ការណ៍​ភូត​កុហក ​​មិន​ឆ្លុះ​បញ្ចាំង​ការពិត​ជាក់​ស្តែង​ពីការ​រីក​ចំរើន​នៃ​របបប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាឡើយ ។ របាយការណ៍​នេះ​គឺជា​ការ​លាប​ពណ៌ ​អាចមាន​ចរិត​នយោបាយ​នៅពី​ក្រោយ ញុះញង់​បណ្តុះឱ្យមាន​វប្បធម៌​ស្អប់​ខ្ពើម​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​ គណបក្ស​នយោ​បាយ​ និងរាជ​រដ្ឋា​ភិបាល​កម្ពុជាធ្វើឱ្យ​មានភាព​ចលាចល​សង្គម និងអាច​នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស​ដល់​អង្គការ​ សង្គមស៊ីវិលឯទៀត ។ ម្យ៉ាង​ទៀត​អង្គការ​ទាំង​នោះគឺ​បាននិងកំពុង​តែដើរ​តួនាទី​ជាគណបក្ស​ប្រឆាំង​ ដែល​ផ្ទុយពីគោលការណ៍​ និង​សេវា​កម្មរបស់​អង្គការ​សង្គមស៊ីវិល​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា  អង្គការ​មិនមែន​រដ្ឋា​ភិបាល​ត្រូវតែ​ស្ថិត​ក្នុង​ភាពឯករាជ្យ ៕