ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំរលំបង្គោលភ្លើង​ត្រូវ​ចំ​សន្តិសុខខណ្ឌ​ដូន​ពេញម្នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ដួល​រលំ​បង្គោល​ភ្លើង​ត្រូវ​បុរស​ម្នាក់​រង​របួសបែកក្បាល​ និងសង្កត់​លើ​

រាជធានីភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ដួល​រលំ​បង្គោល​ភ្លើង​ត្រូវ​បុរស​ម្នាក់​រង​របួសបែកក្បាល​ និងសង្កត់​លើ​កង់​ប្រមូល​សំរាម​របស់​​ក្រុមហ៊ុន​ប្រមូលសំរាម បណ្តាល​ឱ្យ​រងការ​ខូចខាត​ចំនួន​១គ្រឿង​​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃ​២០ ខែសីហា នៅ​ចំនុច​ខាងត្បូង​សួនច្បារ​វត្ត​ភ្នំ ទល់មុខ​ស្ថានទូត​អា​មេ​រិ​ក ស្ថិត​ក្នុ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្តាល​អោយ​បង្គោល​ភ្លើង​ថ្ម​មួយ​ដើមដួលរ​លំសង្កត់​លើ​កង់​សណ្តោង​ធុង​ប្រមូល​សំរាម​របស់​​ក្រុមហ៊ុន​​មួយ​​​រង​ការ​ខូចខាត​មួយ​គ្រឿង និង​ត្រូវ​បុរស​ម្នាក់​ដែល​ស្គាល់​ថា​ជា​សន្តិសុខ​សា​ខណ្ឌដូនពេញ រង​របួស​បែកក្បាល​​ផ្នែក​ខាងក្រោយ ចំហៀង​ខាងស្ដាំ ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​របួស​​នៅមន្ទីរពេទ្យ​ ចំណែក​បង្គោល​ភ្លើង​វិញ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​រាយការណ៍​ទៅ​ជំនាញ​អគ្គិសនី អោយ​ផ្តាច់​ចរន្ត​ភ្លើង និង​ស្ទូច​យក​ចេញ ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ព្រឹក​ព្រលឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ