ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គំនរ​សំរាម​២​កន្លែង​​អ្នក​ប្រមូល​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​យក​ទៅ​ចាក់ចោលរាប់​​ឆ្នាំ​មក​ហើយដោយ​គ្មាន​វិធានការអីសោះ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​យើង​ធ្វើ​ដំណើរ​មក​ដល់​ផ្សារ​កំពុង​ជ្រែ ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ រួច​បត់​ឆ្វេង​ផ្លូវ​ទៅ​ស្រុក​កោះអណ្តែត​ខាងកើត​ផ្សារ​តែ​៥០០​ម៉ែត្រ​យើង​ឃើញ​គំនរ​សំរាម​ចំនួន​២​កន្លែង​ដែល​អ្នក​ប្រមូល​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​យក​ទៅ​ចាក់ចោល រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​វិធានការ ដើម្បី​ចាត់ការ​នៅ​លើ​រឿង​គំនរ​សំរាម​ដែល​គេ​គរ​ទុក​ចោល​រហូត​ស្អុយរលួយ​នេះ​ឡើយ…

ខេត្តតាកែវ ៖ បើ​យើង​ធ្វើ​ដំណើរ​មក​ដល់​ផ្សារ​កំពុង​ជ្រែ ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ រួច​បត់​ឆ្វេង​ផ្លូវ​ទៅ​ស្រុក​កោះអណ្តែត​ខាងកើត​ផ្សារ​តែ​៥០០​ម៉ែត្រ​យើង​ឃើញ​គំនរ​សំរាម​ចំនួន​២​កន្លែង​ដែល​អ្នក​ប្រមូល​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​យក​ទៅ​ចាក់ចោល រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​វិធានការ ដើម្បី​ចាត់ការ​នៅ​លើ​រឿង​គំនរ​សំរាម​ដែល​គេ​គរ​ទុក​ចោល​រហូត​ស្អុយរលួយ​នេះ​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពុង​ជ្រែ​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែសីហា​នេះ​ថា គំនរ​សំរាម​ចំនួន​២​កន្លែង នៅ​ខាងកើត​ផ្សារ​កំពុង​ជ្រែ​នេះ ត្រូវ​បាន​មេ​ភាស៊ី​ផ្សារ​គេ​បាន​ប្រមូល​ពី​ផ្សារ​យក​ទៅ​បោះចោល​នៅ​ទីនោះ រាប់​សិប​ឆ្នាំ​ណាស់​មក​ហើយ ចំណែក​លោក​មេឃុំ លោក​ចៅហ្វាយស្រុក​ទ្រាំង​មិន​បាន​អើពើ ដើម្បី​កុំអោយ​មេ​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​នេះ អោយ​យក​សំរាម​បោះចោល​កន្លែង​ផ្សារ ដើម្បី​កុំអោយ​គ​ចោល​នៅ​ជាប់​ចឹ​ញ្ចើ​ម​ផ្លូវ​នោះ​ឡើយ យើង​ជា​ប្រជាពលរដ្ឋ​មិនដឹង​ទៅ​ពឹង​អ្នក​ណា បើ​អាជ្ញាធរ​ឃុំ ស្រុក មិន​អោយ​អើពើ​បែប​នេះ​។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា រដូវ​នេះ​ជា​ខែវស្សា​តែងតែមាន​ភ្លៀង​ធ្លាក់​មក​ស្ទើ​តែ​រាល់ថ្ងៃ និង​ធ្វើ​អោយ​គំនរ​សំរាម​នៅ​ទីនោះ​បាន​ស្អុយរលួយ​ចេញ​ជា​ដង្កូវ​ថែម​ទៀត​ផង ហើយ​បើសិន​បងប្អូន​ធ្វើ​ដំណើ​ទៅ​ស្រុក​កោះអណ្តែត​ដោយ​ឆ្លងកាត់​គំនរ​សំរាម​នោះ​ត្រូវ​បិទ​ច្រមុះ បើ​មិន​អ​ញ្ចឹ​ង​និង​មាន​ក្លិនស្អុយ​ស្ទើរ​ទ្រាំ​មិន​បាន ចេញពី​គំនរ​សំរាម​ស្អុយរលួយ​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ឈួ​ន ផា​នី អភិបាលស្រុក​ទ្រាំង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ដោយ​លោក​ឆ្លើយ​ថា មេ​ភាស៊ី​ផ្សារ​ហ្នឹង​ពិបាក​ដល់​ហើយ លោក​នឹង​អោយ​គេ​ហៅ​គាត់​មក​និយាយ​គ្នា​ជាមួយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រោះ​គាត់​មាន​កន្លែង​រួច​ហើយ​តែ​មិនដឹង​ជា​យ៉ាងម៉េច​គាត់​យក​សំរាម​ទៅ​ចាក់​នៅ​ហ្នឹង​ទេ លុះ​ពេល​លោក​ហៅ​មេ​ភាស៊ី​មក​សួរនាំ គាត់​បែរជា​ឆ្លើយ​ថា សំរាម​នឹង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ផ្សារ​នោះ​យក​ទៅ​បោះចោល​ទីនោះ ហើយ​លោក​ក៏​ប្រាប់​អោយ​គាត់​ជា​មេ​ភាស៊ី​ផ្សារ​នោះ រកមុខ​អ្នក​ដែល​យក​សំរាម​ទៅ​ចោល​នៅ​ទីនោះ មក​អោយ​គាត់ តែ​មេ​ភាស៊ី​រូប​នេះ គេច​មិន​មក​ជួប​គាត់​ឡើយ​។

លោក ឈួ​ន ផា​នី អភិបាលស្រុក​ទ្រាំង​បាន​បញ្ជាក់​ថា លោក​បាន​ប្រាប់​ទៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ដែរ​ថា ឈប់​អោយ​យាយ​ហ្នឹង​យក​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​ទៀត​ទៅ ព្រោះ​គាត់​ធ្វើ​អោយ​ផ្សារ​គ្មាន​អនាម័យ និង​ប្រមូល​សំរាម​យក​ទៅ​ចោល​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ពី​ខាងកើត​ផ្សារ​និយាយ​ណែនាំ​មិន​ស្តាប់​ទេ តែ​មិនដឹង​យ៉ាងម៉េច​យាយ​នេះ មក​ប្រមូល​ភាស៊ី​ផ្សារ​កំពុង​ជ្រែ​ដដែល ដោយ​គាត់​ដេញថ្លៃ​បាន​ហើយ​មេ​ភាស៊ី​ផ្សារ​នេះ លោក​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​ច្រើន​សារ​ណាស់​ហើយ តែ​គាត់​មិន​ស្តាប់​អាជ្ញាធរ​ស្រុក​សោះ ។

ចំពោះ​ចំណាត់ការ​លោក​នឹង​អោយ​លោក​អភិបាលរង​ហៅ​គាត់​អោយធ្វើ​កិច្ចសន្យា​អោយ​បាន​ច្បាស់លាស់ ហើយ​យើង​រាយការណ៍​ទៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រោះ​ផ្សារ​នេះ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​មន្ទីរ​សេដ្ឋកិច្ច ហើយ​អាជ្ញាធរ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ តែ​រឿង​លុយកាក់​នៅ​លើ​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​នោះ តែ​ខាង​ខេត្ត​អោយ​ស្រុក​ជួយ​មើល​ផង​ដែរ ឡូ​វ​អោយ​ហៅ​យាយ​នឹង​មក​ធ្វើ​កិច្ចសន្យា​អោយ​ឈប់​យក​សំរាម​ទៅ​បោះចោល​នៅ​ចឹ​ញ្ចើ​ម​ផ្លូវ​បន្ត​ទៀត ព្រោះ​កន្លែង​របស់​គាត់​មាន​ទុក​សំរាម​ត្រឹមត្រូវ គាត់​មិន​គួ​យក​ទៅ​ចាក់ចោល​នៅ​ចឹ​ញ្ចើ​ម​ផ្ល​វ​បែប​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ