ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ មិនថយសោះនៅខេត្តតាកែវ ខណៈរកឃើញឆ្លងថ្មី៣៧នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែសីហា​នេះ​ថា ក្រុម​គ្រូពេទ្យ​យើង​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​លើ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ក្រុង នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ…

ខេត្តតាកែវ ៖ លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែសីហា​នេះ​ថា ក្រុម​គ្រូពេទ្យ​យើង​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​លើ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ក្រុង នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​ឆ្លង​រីក​រាលដាល​ច្រើន​ដដែល មិន​ទាន់​មានការ​ថយ​ចុះ​សោះ​គិត​មក​ត្រឹម​ថ្ងៃនេះ ដោយ​មាន​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​៣៧​នាក់ ស្រី​២៤​នាក់​។

លោក​នុ​ត ស៊ី ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃនេះ​មាន​ពលករ និង​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២​សរុប​៤២៦​នាក់ ,​ស្រី​១៩៥ នាក់ ដោយ​ដេក​សម្រាក​ព្យាបាល​មាន នៅ​សេ​វិ​ន​ដេ​អី​ន​: សរុប​៦៥​នាក់ ស្រី​៣៧​នាក់ គរុកោសល្យ​ភូមិភាគ សរុប​២២៣​នាក់ ស្រី​៩៥​នាក់ ស្រុក​ប្រតិបត្តិ​បាទី ៣៣​នាក់ ,​ស្រី​១៦​នាក់ មន្ទីរពេទ្យ​អង្គ​បុរី​២៣ ស្រី​១៦​នាក់ ស្រុក​ប្រតិបត្តិ​គិរីវង់​១៤​នាក់ , ស្រី​៨​នាក់ កោះអណ្តែត​១៧​នាក់ ,​ព្រៃកប្បាស​៣២​នាក់ ,​ស្រី​១៨​នាក់ អង្គរកា​៨​នាក់ ស្រី​៥​នាក់ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ធ្វើតេស្ត​វិជ្ជមាន​ករណី​ថ្មី​៣៧​នាក់ ស្រី​២៤​នាក់ ដែល​កើត​មាន​ឡើង​នៅ​លើ​ស្រុក​ក្រុង​ចំនួន​៧ របស់​ខេត្តតាកែវ​ដោយ​ក្នុង​នោះ​មាន ៖ ១.​ស្រុក​ត្រាំកក់​ចំនួន​០១​នាក់ ២.​ស្រុក​បាទី​០១​នាក់ ៣.​ស្រុក​គិរីវង់​៤​នាក់ ស្រី ០៤​នាក់ ៤.​ស្រុក​ព្រៃកប្បាស ៨​នាក់ ស្រី​៧​នាក់ ៥.​ស្រុក​អង្គរបុរី ០៩​នាក់ ស្រី​៤​នាក់ ៦.​ស្រុក​កោះអណ្តែត ៨​នាក់ ស្រី​០៦​នាក់ ៧.​ស្រុក​ទ្រាំង ០៦​នាក់ ស្រី​៣​នាក់ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​កូ​វី​ដ​ទាំង​៣៧​នាក់​នោះ ត្រូវ​បានអោយ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​តាម​ស្រុក​នឹង​មួយ​ចំនួន​ទៀត​យក​មក​ព្យាបាល​នៅ​គរុកោសល្យ​ខេត្ត ។

ក្នុង​នាម​លោក​ជា​មន្ទីរ​ជំនាញ សូម​អំពាវនាវ​ដល់​បងប្អូន​យើង​ដែល​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​សូម​ប្រញាប់​ទៅ​ធ្វើតេស្ត​យក​សំណាក ដើម្បី​ពិនិត្យ​មើល​រក​ជំងឺ​កូ​វី​ដ​១៩​អោយ​បាន​ទាន់​ពេលវេលា និង​សូម​អោយ​បងប្អូន​យើង​បន្ត​អនុវត្ត​តាម​កា​ណែនាំ​របស់​ក្រសួងសុខាភិបាល​ពិសេស​អនុ​វត្ថ​តាម​ផែនការ​ការពារ ៣​កុំ ៣​ការពារ​អោយ​បាន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ