ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ៖ គណបក្សកែទម្រង់កម្ពុជាពុំទាន់បំពេញសំណុំឯកសារគ្រប់គ្រាន់ បន្ទាប់សុំចុះឈ្មោះក្នុងបញ្ជី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា គណបក្ស​កែទម្រង់​កម្ពុជា​ពុំ​ទាន់​បំពេញ​សំណុំ​ឯកសារ​គ្រប់គ្រាន់​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បន្ទាប់​ពី​ក្រសួង​ទទួល​សំណើសុំ​ចុះ​ឈ្មោះ​គណបក្ស​កែទម្រង់​កម្ពុជា​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា គណបក្ស​កែទម្រង់​កម្ពុជា​ពុំ​ទាន់​បំពេញ​សំណុំ​ឯកសារ​គ្រប់គ្រាន់​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បន្ទាប់​ពី​ក្រសួង​ទទួល​សំណើសុំ​ចុះ​ឈ្មោះ​គណបក្ស​កែទម្រង់​កម្ពុជា​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។

យោង​តាម​លិខិត​របស់​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា «​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ពុំ​ទាន់​បាន​បំពេញ​សំណុំ​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ស្រប​តាម​បញ្ញត្តិ​មាត្រា​៩ និង​មាត្រា​២០ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​ពុំ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន រួម​មាន ៖ សេចក្ដីសម្រេច​បង្កើត​គណៈកម្មាធិការ​បណ្ដោះអាសន្ន​, គោលនយោបាយ និង​កម្មវិធី​នយោបាយ​សំខាន់​ៗ​របស់​គណបក្ស និង​លក្ខន្តិកៈ​គណបក្ស​ពុំ​មាន​ចុះ​កាលបរិច្ឆេទ និង​ហត្ថលេខា​របស់​ប្រធាន​គណបក្ស​ឡើយ ។

ទន្ទឹម​នេះ លក្ខន្តិកៈ​របស់​គណបក្ស​មាន​កំហុស​អក្ខរាវិរុទ្ធ​ជា​ច្រើន ហើយ​ខ្លឹមសារ​ប្រការ​មួយ​ចំនួន​មាន​លក្ខណៈ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

ផ្អែក​លើ​មូលដ្ឋាន​ដូច​បាន​គូសបញ្ជាក់​ជូន​ខាងលើ​ក្រសួងមហាផ្ទៃ សូម​ស្នើ​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា​ត្រូវ​ធ្វើការ​កែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​គណបក្ស​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ឡើង​វិញ ។

រីឯ លក្ខន្តិកៈ​គណបក្ស​ដែល​បាន​កែសម្រួល​ត្រូវ​ចុះ​កាលបរិច្ឆេទ និង​ចុះហត្ថលេខា​របស់​ប្រធាន​គណបក្ស​រួច​ហើយ​ត្រូវ​ផ្ញើ​ជូន​មក​ក្រសួងមហាផ្ទៃ​វិញ​ដោយ​ភ្ជាប់​មក​ជាមួយ​ផង​ដែរ​ដូច​ជា ៖ ទី​១-​សេចក្តីសម្រេច​បង្កើត​គណៈកម្មាធិការ​បណ្តោះអាសន្ន និង​ទី​២-​គោលនយោបាយ និង​កម្មវិធី នយោបាយ​សំខាន់​ៗ​របស់​គណបក្ស​ក្នុង​រយៈពេល​យ៉ាង​យូរ​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​នេះ​ជា​កំហិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ