ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀ.ន​នៅ​ព្រែក​លៀប​ ផ្ទុះអាវុធ​៧​គ្រាប់ ចាប់ខ្លួន​ខ្មែរ​ម្នាក់ និង​ថៃ​ម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មួយ​យ៉ាង​ក្តៅ​គគុក ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​មានការ​ផ្ទុះ​ដាក់​គ្នា​រវាង​សមត្ថកិច្ច និង​ឈ្មួញ​គ្រឿងញៀន ជា​លទ្ធផល​ជនឧក្រិដ្ឋ​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ថ្នាំ​ញៀន​ជិត​៣០​គីឡូក្រាម​ត្រូវ​រឹបអូស…

រាជធានី​ភ្នំពេញ ៖ ករណី​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មួយ​យ៉ាង​ក្តៅ​គគុក ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​មានការ​ផ្ទុះ​ដាក់​គ្នា​រវាង​សមត្ថកិច្ច និង​ឈ្មួញ​គ្រឿងញៀន ជា​លទ្ធផល​ជនឧក្រិដ្ឋ​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ថ្នាំ​ញៀន​ជិត​៣០​គីឡូក្រាម​ត្រូវ​រឹបអូស ។

ជនឧក្រិដ្ឋ​ជន​ដែល​ចាប់ខ្លួន​២​នាក់ ម្នាក់​ឈ្មោះ គី​ម តាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ឈ្មោះ ប្រាក់ សឺត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ថៃ ។

ប្រ​តិ​បត្ត​ការ​នោះ​ប្រព្រឹត្ត​ឡើង កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ខាងលើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៧ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៧) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​មាន​២​គោលដៅ​ផ្សេង​គ្នា ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា គោលដៅ​ទី​១.​ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែក​លៀប​ខ័​ណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ ខណៈ​ពេល​ចុះ​បង្ក្រាប​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ផ្ទុះអាវុធ​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំចិត្ត​បាញ់​តបត​វិញ ដើម្បី​ការពារ​ខ្លួន ដែល​ករណី​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា​នោះ​សរុប​ចំនួន​៧​គ្រាប់​បាន​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​ឈ្មួញ​គ្រឿងញៀន​ទម្លាក់អាវុធ និង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ សមត្ថកិច្ច​បាន​នាំ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​ជា គោលដៅ​ទី​២.​ស្ថិត​នៅផ្ទះ​លេខ​៣២ ផ្លូវ​C ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​ម៉​តំ​ហ្វេ​តា​មីន (ICE) ចំនួន​២៤​កញ្ចប់​ធំ ស្មើ​ទម្ងន់​ប្រមាណ​ជាង​២៤ គីឡូក្រាម និង​សា​ធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA)១៤ កញ្ចប់ ស្មើ​ទម្ងន់​ប្រមាណ​៤ គីឡូក្រាម (​សរុប​ជិត​៣០​គីឡូក្រាម​) ព្រមទាំង​សម្ភារ​ចាប់​យក​មាន​រថយន្ត​៤​គ្រឿង​.​ទូរស័ព្ទ​៦​គ្រឿង​. អាវុធ​ខ្លី ម៉ាក​រ៉ូ​ឡូ​១​ដើម សំបក​គ្រាប់​៣​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនឧក្រិដ្ឋ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ