ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទឹង​មុខសឹក! ​មនុស្ស​ច្រើន​នាក់ត្រូវ​ស្លា.ប់ ក្រោយ​​​ធ្វើ​បាតុកម្ម​ផ្គើន​​​ពួក​តា​លី​បង់​

3 ឆ្នាំ មុន

សាក្សី​ម្នាក់​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​១៩ ខែ​​សីហា ឆ្នាំ​២០២១ ​នៅ​ទីក្រុង​អាសា​ដា​បា​ដ ភាគ​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​ពួក​តា​លី​បង់បា.ញ់​លើ​ពួក​បាតុករ​១​ក្រុម ដែល​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ សាក្សី​ម្នាក់​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​១៩ ខែ​​សីហា ឆ្នាំ​២០២១ ​នៅ​ទីក្រុង​អាសា​ដា​បា​ដ ភាគ​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​ពួក​តា​លី​បង់បាញ់​លើ​ពួក​បាតុករ​១​ក្រុម ដែល​លើក​ទង់ជាតិ ក្នុង​​ការ​ប្រមូលផ្ដុំ​មនុស្ស​មួយ នា​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​។

សាក្សី​រូប​នោះ​ជា​ប្រជាជន​ក្រុង​អាសា​ដា​បា​ដ​ទីប្រជុំជន​ខេត្ត​គូ​ណា នៅ​ជាប់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​អះអាង​ថា គាត់​មិន​ច្បាស់​ដែរ​ក្នុង​ពេល​ភ្លាម​ៗថា ​តើ​ជន​រង​គ្រោះ​ទាំងនេះ​សុទ្ធតែ​ស្លា.ប់​ក្រោម​ការ​បាញ់ប្រហារ? ឬ​ក៏​ដោយសារ​ការ​រត់​ជាន់​គ្នា​ស្លា.ប់​ឡើយ​។

ថ្ងៃ​ទី​១៩ ខែ​សីហា​នោះ​ដែរ ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​១០២ ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​មនុស្ស​ច្រើន​នាក់ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​តាម​​ដង​វិ​ថី​នានា ដោយ​លើក​ទង់ជាតិ​ចាស់​ដែល​នោះ​ជា​ការ​ផ្គើន​ចំពោះ​រដ្ឋអំណាច​ថ្មី់​ពួក​តា​លី​បង់ ដែល​តម្រូវ​ឲ្យ​ប្រើ​ទង់​ពណ៌​ស​របស់​ពួក​គេ ដាក់​តាម​បណ្ដា​អគារ​រដ្ឋ​។

បាតុករ​ទាំងនេះ​ដែល​មាន​ពួក​យុវជន​និង​នារី បាន​នាំ​គ្នា​លើក​ទង់ជាតិ​៣​ពណ៌ ខ្មៅ ក្រហម​និង​បៃតង នៅ​ជិត​តំបន់ ​WAZIR AKBAR KHAN ជាយក្រុង​កា​ប៊ុល​។ មាន​រថយន្ត​ដឹក​យុទ្ធ​ជនតា​លី​បង់​បើក​កាត់​ហ្វូង​បាតុករ តែ​គ្រាន់​បង្អង់​រួច​ក៏​បើក​ហួស​ទៅ​។
EMIR AMANNULLAH KHAN បាន​ប្រកាស​ឯករាជ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ឆ្នាំ​១៩១៩ បន្ទាប់​ពី​សង្គ្រាម​អង់គ្លេស​-​អា​ហ្វ​ហ្គា​នី​ស្ដា​ន​លើក​ទី​៣ រួច​ប្រទេស​នេះ​ចាប់តាំងពី​ពេល​នោះ​មក បាន​ផ្លាស់​ប្ដូរ​ទង់ជាតិ​ច្រើន​លើក​បំផុត​។ ទង់ជាតិ​ចុង​ក្រោយ​គេ​ប្រកាន់​យក​កាលពី​ឆ្នាំ​២០១៣​ជា​ទង់ជាតិ​មាន​៣​ពណ៌​។

ក្រោយ​ពេល​ពួក​តា​លី​បង់​ដណ្ដើម​អំណាច កាលពី​ថ្ងៃ​ទី​១៨ ​មីនា នៅ​ក្រុង​ហ្សា​ឡា​ឡា​បា​ដ ​ពួក​តា​លី​បង់​បាន​បាញ់​ឡើង​លើ ដើម្បី​បំបែក​​បាតុករ​១​ក្រុម ដែល​លើ​ទង់ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ រួច​នា​ថ្ងៃ​ទី​១៧ ខែ​សីហា នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​១​ក្រុម​តូច ​បាន​ធ្វើ​បាតុកម្ម​ដោយ​លើក​អា​ហ្វី​ស នៅ​មុខ​ពួក​តា​លី​បង់ ដែល​កាន់​អាវុធ​នៅ​ក្រុង​កា​ប៊ុល​។

តាម​កាសែត​បារាំង​ LE PARISIEN​ ថា នារី​ទាំងនោះ​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​រយៈពេល​ខ្លី នៅ​មុខ​ច្រកចូល​តំបន់​បៃតង​នៃ​សង្កាត់​​ការទូត ដើម្បី​ស្នើ​សិទ្ធិ​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ទីនោះ​វិញ ក្នុង​ឋានៈ​ជា​ចុងភៅ ជានា​រី​បម្រើ​តាម​ផ្ទះ​។ ពួក​តា​លី​បង់​នាគ្រា​ដំបូង​ប៉ុនប៉ង​បំបែកពួក​គេ តែ​មិន​បាន​សម្រេច​។

ចំណែក​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ច្រើន​ពាន់​នាក់ ដែល​ប៉ុនប៉ង​ចាក​ចេញពី​ប្រទេស នៅ​ជាប់​គាំង​នៅ​ទីនោះ ដោយ​សហរដ្ឋអាមេរិក​ចោទ​ពួក​តា​លី​បង់​ថា រាំង​ខ្ទប់​មិន​ឲ្យ​ពួក​គេ​ចាក​ចេញពី​ប្រទេស​។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់ របស់​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​គូសបញ្ជាក់ កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា​ថា ការ​ជម្លៀស​មនុស្ស​ចេញពី​ក្រុង​កា​ប៊ុល​នៅ​បន្ត​។ ចាប់តាំងពី​ថ្ងៃ​ទី​១៤​សីហា​មក មនុស្ស​ប្រមាណ​ជា​៧.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ​រួច​ហើយពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​កងទ័ព​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ