ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ម្តាយ​និង​កូនស្រី​តូច​ៗ២​នាក់​លក់ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ជួប​គ្រោះ​អកុសល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អាជីវករ​ខ្មែរ​លក់ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ចំនួន​៣​នាក់​ម្តាយ​និង​កូនស្រី​បាន​ស្លា​.​ប់ រួម​ទាំង​អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​ថៃ​ម្នាក់​ទៀត​ក៏​បាន​ស្លា​.​ប់​ផង​ដែរ នៅ​ក្នុង​ឧប្បត្តិហេតុ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាជីវករ​ខ្មែរ​លក់ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ចំនួន​៣​នាក់​ម្តាយ​និង​កូនស្រី​បាន​ស្លា​.​ប់ រួម​ទាំង​អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​ថៃ​ម្នាក់​ទៀត​ក៏​បាន​ស្លា​.​ប់​ផង​ដែរ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ធ្លាក់​ចូល​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុង​ទឹកដី​ថៃ ស្ថិត​ក្នុងភូមិ​ខ​ផែង ឃុំ​ទ័ព​ស្តេច ស្រុក​តាប​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​។

បើ​តាម​លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤​នាក់​ខាងលើ មាន​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់ ១-​ឈ្មោះ ជួន ចាន់​កុង ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​ជា​អាជីវករ​លក់​អីវ៉ាន់​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ​) មានស្រុក​កំណើត​ខេត្តកំពង់ចាម​, ២-​ឈ្មោះ ហេង ម៉ូ​ណា ភេទ​ស្រី អាយុ​៣​ឆ្នាំ ៣-​ឈ្មោះ ហេង សេង​មុន្នី ភេទ​ស្រី​អាយុ​២​ខែ (​ត្រូវជា​កូនស្រី​ទាំង​២​នាក់​) មានស្រុក​កំណើត​ភូមិ​សាមគ្គី សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀត គឺជា​អ្នកបើកបរ​ជនជាតិ​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​រថយន្ត​តាក់ស៊ី​ថៃ​មួយ​គ្រឿង​បាន​ជួបនឹង​ឧបទ្ទវហេតុ ដោយ​បើករថយន្ត​ធ្លាក់​ចូល​ទឹក គ្រានោះ​មិន​អាច​ជួយ​សង្គ្រោះ​មិន​ទាន់​ពេលវេលា ក៏​បណ្តាល​ជន​រង​គ្រោះ​ទាំង​៤​នាក់​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ដោយ​ក្នុង​នោះ​មាន​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​ទាំង​ម្តាយ​និង​កូនស្រី​២​នាក់ ខណៈ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​រថយន្ត​ចេញ​មកពីផ្សារ​រុង​ក្លឿ លុះ​មក​ដល់​ចំណុច (TA.68135-46900) ក្នុងភូមិ​សា​ស្ត្រី​ស្រុក​តាប​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ក្បែរ​ព្រំដែន​ឈម​ច្រក​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ក៏​ជួប​គ្រោះថ្នាក់​តែ​ម្តង ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា ក្រោយ​ពេល​គ្រោះថ្នាក់​ខាងលើ​កើតឡើង ជន​រង​គ្រោះ​ដែល​ស្លា​.​ប់ ត្រូវ​បាន​ភាគី​ថៃ​ដឹក​សាកស​.​ព​ជន​រង​គ្រោះ​៣​នាក់​ម្តាយ​និង​កូនស្រី​២​នាក់ មក​ប្រគល់​ជូន​ក្រុមការងារ​កម្ពុជា ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ដើម្បី​ដឹក​យក​ទៅ​បូជា​តាម​លក្ខណៈ​បច្ចេកទេស​នៅ​ជើងភ្នំ​កង​វ៉ា ក្រុង​សិរី​សោភ័ណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ