ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​មន្ត្រី​យោធា​ពី​បទ​.​ក្លែង​លិខិត​សាធា​រណៈ និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ១៩ ខែ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់​ពី​បទ​.​ក្លែង​លិខិត​សាធារណៈ និង​ប្រើប្រាស​លិខិត​សាធារណៈ​ក្លែង និ​ង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី ។

មន្ត្រី​យោធា​រូប​នោះ​ឈ្មោះ ហាក់ ឈាង​លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មានមុខ​របរ​មួយទៀត ទិញ​-លក់ និង​ជួល​បញ្ចាំ​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ឯកឧត្តម​ជា​សុ​ផា​រ៉ា ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​តាម​ដីកា​បញ្ជារ​ឲ្យ​ចូលខ្លួន​របស់​លោក ប្លង់ សុផល ព្រះរាជ​អា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ទៅ​លើ​បណ្តឹង​របស់​អតិថិជន​ជា​ដៃគូ ក្នុង​មុខរបរ​ជំនួញ​ទិញ​-លក់​រថយន្ត​ដូច​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ទិញ​រថយន្ត​ជា​ច្រើន​គ្រឿង​ពី​ដៃគូ តាម​រូបភាព​បង់​រំ​លោះ​ខ្លះ ឲ្យ​លុយ​ខ្លះ ដោយ​មិន​ទាន់​បង់គ្រប់​ចំនួន​តាម​តម្លៃ​រថយន្ត​នោះ​ទេ​(​លក់​ហើយ​បាន​ឲ្យ​លុយ​)​នេះ​ជា​ទម្លាប់​អ្នក​រកស៊ី ។ ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ធ្វើ​លិខិត​ស្នាម និង​កិច្ចសន្យា​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​អ្នក​រកស៊ី ដោយ​តម្រូវ​ឲ្យ​ភាគី​ខាង​ជនសង្ស័យ​បាន​ដាក់​អត្តសញ្ញាណ​ប័ន​សញ្ជាតិ​ខ្មែរ ឲ្យ​ទៅ​ភាគី​ដើមបណ្តឹង បញ្ជាក់​ពី​អត្តសញ្ញាណ និង​ទីកន្លែង​ស្នាក់​នៅ​ច្បាស់លាស់ ដើម្បី​បាន​យក​រថយន្ត​ទៅ​លក់ ។ លុះ​ក្រោយមក​ដើមបណ្តឹង​ត្រូវការ​ប្រាក់ ក៏​បាន​ទាក់ទង​ទៅ​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​ផ្លាស់​ប្តូរ​ទីលំនៅ និង​បិទ​ទូរស័ព្ទ​ទាក់ទង​លែង​បាន ដូច្នោះ​ហើយ​ជន​រង​គ្រោះ​ក៏​យក​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ទៅ​ប្តឹង​សមត្ថកិច្ច ទើបបាន​ដឹង​ថា​ជា​អត្តសញ្ញាណ​ប័ន​ក្លែងក្លាយ នោះ​ជា​បទល្មើស​​​ក្លែង​លិខិត​សាធារណៈ និង​ប្រើប្រាស់​លិខិត​សា​ធារ​ណៈ​ក្លែង បានជា​ស្ថាប័ន​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បទល្មើស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ