ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យលោកគ្រូ-អ្នកគ្រូ ក្នុងវិស័យធនាគារចេញពី អេស៊ីលីដា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកអ្នកខ្លះប្រាកដជាឆ្ងល់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ស្ថាប័នជាច្រើនបានប្រើពាក្យលោកគ្រូ អ្នកគ្រូ សម្រាប់ហៅនៅក្នុងចំណោមបុគ្គលិករបស់ខ្លួន ។ តាម «លុយ»…

រាជធានីភ្នំពេញ ៖ លោកអ្នកខ្លះប្រាកដជាឆ្ងល់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ស្ថាប័នជាច្រើនបានប្រើពាក្យលោកគ្រូ អ្នកគ្រូ សម្រាប់ហៅនៅក្នុងចំណោមបុគ្គលិករបស់ខ្លួន ។ តាម «លុយ» ចាំ ពាក្យនេះបានប្រើប្រាស់ដំបូងនៅក្នុងធនាគារ អេស៊ីលីដា ដែលជាធនាគារមួយនាំមុខគេនៅកម្ពុជា និងកើតចេញពីអង្គការក្រៅរដ្ឋាភិបាលនោះ ។

លោក ចាន់ សេរី អតីតថ្នាក់ដឹកនាំធនាគារនេះមួយរូបលោកបានចងក្រង និងដាក់ឲ្យអនុវត្តនូវក្រមសីលធម៌បុគ្គលិកជាមួយការបង្កើតកំណាព្យ ដំបូន្មានជាច្រើនអប់រំបុគ្គលិកឲ្យអនុវត្តប្រចាំថ្ងៃ ។ អេស៊ីលីដា អាចនិយាយថា ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយនៅក្នុងវិស័យធនាគារនៅកម្ពុជា ថ្នាក់ដឹកនាំស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅកម្ពុជានាពេលបច្ចុប្បន្នបានចេញពីស្ថាប័នដ៏ធំនេះ ដូច្នេះពួកគេបាននាំពាក្យលោកគ្រូ អ្នកគ្រូនេះទៅប្រើប្រាស់តាមស្ថាប័នទំាងនោះ ដែលរហូតមកដល់ពេលនេះ សឹងគ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានប្រពាក្យលោកគ្រូ អ្នកគ្រូ នៅក្នុងចំណោមមន្រ្តីរបស់ខ្លួន ។

និយាយពីធនាគារ អេស៊ីលីដា ដែលចេញពីអង្គការក្រៅរដ្ឋាភិបាលនោះ ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច ។

ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំត្រូវបានលើកឡើងនៅឆ្នាំ ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ ២០០០ ។

គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ៦.១៧៥ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៤,៣% នៃទីហំទ្រព្យសកម្មសរុប ១៤,៨% (សមតុល្យឥណទាន) និង ៤៥,៨% (ចំនួនអតិថិជន) នៃទំហំទីផ្សារឥណទានសរុប និង ១៦,៥% (សមតុល្យប្រាក់បញ្ញើ) និង ៤៨,២% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។

ធនាគារ អេស៊ីលីដា មានសមតុល្យឥណទានសរុបប្រមាណ ៤៧៧០,០៥លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៤១៧.៣០៤នាក់ ដែលក្នុងនោះមាន ៥៥% ជាស្ត្រី ។ ធនាគារមានបុគ្គលិកសរុប ១២.១៨៧នាក់ កំពុងបម្រើការងារនៅក្នុង ២៦២ សាខា ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ