ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអាជ្ញាធរថៃ ដោះលែងពលរដ្ឋខ្មែរម្នាក់ ឱ្យមកស្រុកវិញ ក្រោយជាប់ទោសនៅថៃ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ជាប់ពន្ធនាគារ នៅ​ស្រុក​ខាន់​តា​ឡាក់…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ជាប់ពន្ធនាគារ នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។ បុរស​រូបនោះ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ នាំខ្លួន​យកមក​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិតក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​នោះ ឈ្មោះ ឈុន សុភា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រុម​អាជ្ញាធរ​ថៃ​ដាក់​ការចោទប្រកាន់​ពីបទ​ឆ្លងដែន កាប់​ឈើ​ក្រញូង ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​ទឹក​ជប់​។​

​មន្ត្រី ដែល​បម្រើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹង ក្រោយពី​បានទទួល​ពលរដ្ឋ​ខ្មែរ ក្រុមការងារ នៅ​ច្រកទ្វារ​អន្តរជាតិ បានធ្វើ​ការសាកសួរ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លងដែន​ខុសច្បាប់​បន្តទៀត និង​បានប្រគល់​គ្រូពេទ្យ ធ្វើតេស្ត​យក​សំណាក ពិនិត្យ​ជា​លទ្ធផល​អវិជ្ជមាន ហើយ​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ទួល​ថ្មី​ផងដែរ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ