អាយុកាន់តែច្រើន ភ្នែករបស់យើងអាចកាន់តែខ្សោយទៅៗ។ នៅក្មេងភ្នែកមានតែ២ទេ តែពេលអាយុច្រើនបន្តិចភ្នែកឡើងដល់ទៅ៤។ អ្នកខ្លះមានភ្នែកម្ញូបហើយ តែមិនព្រមពាក់វ៉ែនតាទេ ដោយសារតែគេគិតថាការពាក់វ៉ែនតា ធ្វើឱ្យភ្នែកកាន់តែម្ញូប។ តើការគិតនេះត្រូវដែរឬទេ?

លោកវេជ្ជបណ្ឌិត Michael J. Duerr ឯកទេសភ្នែក Rochester Hills រដ្ឋ Michigan សហរដ្ឋអាមេរិក និយាយថា៖ “ការពាក់វ៉ែនតានឹងមិនធ្វើឱ្យភ្នែកអ្នកកាន់តែម្ញូបឡើយ។ ប៉ុន្តែនៅពេលអ្នកដោះវ៉ែនតាចេញមកពិភពលោកហាក់ដូចជាស្រពិចស្រពិលជាងពេលដែលអ្នកពាក់វ៉ែនតា។ អ្នកប្រហែលជាគិតថា វ៉ែនតាធ្វើឱ្យភ្នែកអ្នកខូចហើយ។ តែនេះមិនដូច្នោះទេ ព្រោះថាវ៉ែនតាគ្រាន់តែធ្វើឱ្យអ្នកមើលច្បាស់ប៉ុណ្ណោះ។ ការមើលមិនច្បាស់ពេលដោះចេញ មានន័យថាភ្នែករបស់អ្នកមើលមិនច្បាស់ដោយខ្លួនឯងទេ។”
វាជាការពិតដែលថាអ្នកប្រហែលជាការឡើងដឺក្រេវ៉ែនតាពីមួយឆ្នាំទៅមួយឆ្នាំ។ តែនេះមិនមែនជាលទ្ធផលនៃការពាក់វ៉ែនតាទេ។ គំហើញរបស់យើងកាន់តែយ៉ាប់យ៉ឺននៅពេលយើងកាន់តែចាស់ ដូចនេះការឡើងដឺក្រេគឺជារឿងធម្មជាតិ។ មានតែការថែទាំ និង របបអាហារត្រឹមត្រូវទេ ទើបអាចទប់ភ្នែករបស់អ្នកមិនឱ្យខ្សោយលឿនពេក៕
ចែករំលែកព័តមាននេះ