ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជំងស្លឹកត្នោត ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដែលហេតុការណ៍នេះ ត្រូវគេសង្ស័យថា មានគេលួចដុត ខណៈម្ចាស់ផ្ទះរវល់ទៅលេងបងប្អូននៅឯខេត្តក្រចេះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១៨ មករា ២០១៦ ស្ថិតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើយោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុករមាសហែកឱ្យដឹងថា ផ្ទះដែលសង្ស័យថា មានមនុស្សលួចដុត គឺមានម្ចាស់ឈ្មោះស្រី ចក់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកបើកត្រាក់ទ័រ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា សម្ភារដែលខូចខាតរួមមានខ្សែ.កទម្ងន់១ជី, ប្រាក់ដុល្លារ២៥០ដុល្លារ ផ្ទាំងសូឡាអាគុយ១, គ្រែប្រអប់១ និងពួក១ សម្ភារប្រើប្រាស់ សំលៀកបំពាក់ ចានឆ្នាំងផងដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាជជ្រាវលើករណីភ្លើងឆេះផ្ទះនេះ ។
ចែករំលែកព័តមាននេះ