ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់​ខ្លួន​​ជន​សង្ស័យ​២នាក់​ជាប់​ចោទ​លួច​លុយ​ក្រុមហ៊ុន​អស់​ជាង​៣ម៉ឺន​ដុល្លារ​

9 ឆ្នាំ មុន

រា​ជធានី​ភ្នំពេញ ៖ ​ជន​​សង្ស័យ​២នាក់​ ត្រូវ​​​បាន​​នគរ​បាល​​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន​ម៉ីងវួយ ​​​ពី​បទ​​រំលោ.ភ​លើ​សេចក្តី​ទុក​ចិត្ត​​​ កាល​ពី​វេលា​ម៉ោង​៥និង​៣០នាទី​ល្ងាច​ថ្ងៃទី​១៨ មករា ២០១៦

រា​ជធានី​ភ្នំពេញ ៖ ​ជន​​សង្ស័យ​២នាក់​ ត្រូវ​​​បាន​​នគរ​បាលប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​​បឹង​កេង​កង​១ ​​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន​ម៉ីងវួយ ​​​ពី​បទ​​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​​​ កាល​ពី​វេលា​ម៉ោង​៥និង​៣០នាទី​ល្ងាច​ថ្ងៃទី​១៨ មករា ២០១៦ ​បញ្ជូន​​ទៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ។​

​មន្ត្រីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២នាក់​ខាង​លើនេះ ម្នាក់​ឈ្មោះ យឹម សឿន ភេទ​ប្រុស និង​ម្នាក់​ទៀត​ឈ្មោះ ហេង ប៊ុនឡត ទាំង​២នាក់​ជាបុគ្គលិក​បម្រើ​ការ​ងារ​ឱ្យ​ក្រុមហ៊ុន​​​ម៉ីងវួយ ​​​ដែល​ក្រុម​ហ៊ុន​ចោទ​ប្រកាន់​ថា ​បាន​លួច​​​លុយ​របស់​ក្រុម​ហ៊ុន​​ក្នុង​ម្នាក់​​ជាង​១ម៉ឺន​ដុល្លារ​នា​ពេល​កន្លង​មក​ ​​​​​ក្រោយ​ពី​​ក្រុមហ៊ុន​​​បាន​ធ្វើការ​សម្រប​សម្រួល​​​​អស់​ជា​ច្រើន​ម៉ោង​ដើម្បី​​ឱ្យ​ជន​សង្ស័យ​ទាំង​២នាក់​សង​លុយ​ឱ្យ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​​​​​ជន​ទាំង​២នាក់​គ្មាន​​​លុយ​សង ទើប​ក្រុម​ហ៊ុន​​​​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​​ខ្លួន​​បញ្ជូន​មក​​​នគរ​បាល​ប៉ុស្តិ៍​​បឹង​កេង​កង​ទី១ ​និង​បញ្ជូន​បន្ត​​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការ​បន្ត​​តាម​នីតិវិធី ៕

ព័ត៌មានលម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​