ហេតុអ្វីបានជាបាក់តេរីដើរតួនាទីសំខាន់នៅក្នុងទ្វារមាស ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅពេលយើងនិយាយពីរឿងបាក់តេរី មនុស្សភាគច្រើនប្រាកដជាគិតថា វាអាក្រក់ ។ មិនខុសនោះទេ បាក់តេរីភាគច្រើនដែលយើងស្គាល់ គឺពិតជាអាក្រក់មែន តែក៏មានបាក់តេរីមួយចំនួនដែរ…
រាជធានីភ្នំពេញ ៖ នៅពេលយើងនិយាយពីរឿងបាក់តេរី មនុស្សភាគច្រើនប្រាកដជាគិតថា វាអាក្រក់ ។ មិនខុសនោះទេ បាក់តេរីភាគច្រើនដែលយើងស្គាល់ គឺពិតជាអាក្រក់មែន តែក៏មានបាក់តេរីមួយចំនួនដែរ…
រាជធានីភ្នំពេញ ៖ នៅពេលយើងនិយាយពីរឿងបាក់តេរី មនុស្សភាគច្រើនប្រាកដជាគិតថា វាអាក្រក់ ។ មិនខុសនោះទេ បាក់តេរីភាគច្រើនដែលយើងស្គាល់ គឺពិតជាអាក្រក់មែន តែក៏មានបាក់តេរីមួយចំនួនដែរ ដែលយើងអាចឈឺប្រសិនបើគ្មានវា ។ ជាពិសេសនៅតំបន់ទ្វារមាស ព្រោះថា នៅទ្វារមាសបាក់តេរីល្អៗជាច្រើនមានតួនាទីធ្វើឱ្យទ្វារមាសមានសុខភាពល្អ ។ ថ្ងៃនេះ អ្នកនឹងបានដឹងពីមូលហេតុដែលគេចាត់ទុកវាជាបាក់តេរីល្អក្នុងទ្វារមាស ។
បាក់តេរីនោះត្រូវបានគេស្គាល់ថា ជាប្រភេទ ឡាក់តូបាក់ស៊ីលី (Lactobacilli) ដែលវាជួយរក្សាតុល្យភាពអាស៊ីដបាស ឬ pH របស់ទ្វារមាស ឱ្យស្ថិតនៅក្នុងកម្រិតមួយដែលជួយរក្សាតុល្យ ភាពរបស់បាក់តេរីឱ្យមានសុខភាពល្អ ។ ជាមួយគ្នានេះដែរ វាអាចផលិតបាក់តេរី អង់ទីប៊ីយ៉ូទិកធម្មជាតិ ដើម្បីកាត់បន្ថយ ឬសម្លាប់បាក់តេរីផ្សេងទៀតដែលចូលទៅក្នុងទ្វារមាស ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ចូលរួមក្នុងការបង្កើតសារធាតុមួយដែលបញ្ឈប់ការរាតត្បាតនៃបាក់តេរី ដែលនៅជាប់នឹងជញ្ជាំងទ្វារមាស ។
[koh_product_category_slide id=861]
ប្រសិនបើតុល្យភាពនៃបាក់តេរីត្រូវបានរំខាន នោះវាអាចនាំឱ្យឆ្លងមេរោគ និងការរលាក ។ ប្រសិនបើ pH របស់ទ្វារមាសកើនឡើង វានឹងមានជាតិអាស៊ីដតិច ដែលធ្វើឱ្យបាក់តេរីមិនល្អអាចវាយលុកបាន ។ នេះអាចបណ្តាលឲ្យឆ្លងមេរោគដូចជាបាក់តេរីទ្វារមាស ឬដុះផ្សិត ដែលអាចបណ្តាលឱ្យមានរោគសញ្ញាដូចជារមាស់ រលាក និងហូរទឹករំអិលខុសប្រក្រតី ។
ដើម្បីរក្សាកម្រិត pH ឱ្យបានល្អ អ្នកគួរដឹងច្បាស់ពីកំហុសដ៏ធំរបស់មនុស្សភាគច្រើន ដែលប្រើប្រាស់សាប៊ូធម្មតាទៅសម្អាតនៅទ្វារមាសរបស់ពួកគេ ។ វាមិនល្អនោះទេ ដោយសារតែសាប៊ូមានកម្រិត pH មិនត្រូវគ្នាជាមួយនឹងទ្វារមាសនោះទេ ។ ដើម្បីប្រើឱ្យត្រូវនោះ គឺគេគួរប្រើទឹកអនាម័យមានគុណភាពខ្ពស់សម្រាប់សម្អាតទ្វារមាសស្រ្តី ។
សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ 099 666 707 / 099 666 708 / 016 889 625 ៕
ចែករំលែកព័តមាននេះ