ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃចូលរោង ​កូនកំលោះ​ទៅដឹកអ្នកកំដរ​ ក៍ជួបគ្រោះអកុសល​​គ្រោះថ្នាក់​ចរាចរណ៍ស្លា.ប់

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖​ ជារឿងគួរឲ្យសង្វេគបំផុត​ដែលបុរសម្នាក់ដល់ថ្ងៃចូលរោងការ(សូត្រ​មន្តក្រុងពាលីពេលល្ងាច)​ បានស្លា.ប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ ​ខណៈដែលកូន​កំលោះរូបនោះ​ទៅដឹកអ្នកកំដរខ្លួន ។

ខេត្តព្រះសីហនុ ៖​ ជារឿងគួរឲ្យសង្វេគបំផុត​ដែលបុរសម្នាក់ដល់ថ្ងៃចូលរោងការ(សូត្រ​មន្តក្រុងពាលីពេលល្ងាច)​ បានស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ ​ខណៈដែលកូន​កំលោះរូបនោះ​ទៅដឹកអ្នកកំដរខ្លួន ។

ហេតុការណ៍​គួរឲ្យសោកស្តាយនិងសោកសង្រេង​រកអ្វីមកប្រៀបផ្ទឹមមិនបាននេះ ​បានកើតឡើងកាលពីម៉ោង​១និង៥០នាទីរសៀលថ្ងៃទី១៧ ​មករា ២០១៦ ​ចំណុចក្បែរក​សិដ្ឋានចិញ្ចឹមជ្រូក​ នៅលើផ្លូវក្រាលកៅស៊ចូល​ទៅកំពង់ផែឧកញ៉ា ​ម៉ុង ស្ថិតក្នុងភូមិ-ឃុំកែវផុស ​ស្រុកស្ទឹងហាវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា​ កូនកំលោះអភ័ព្វរូបនោះឈ្មោះ​ ស្វាយ អឿន ​អាយុ២៤ឆ្នាំ ជាបុគ្គលិក​ក្នុងកសិដ្ឋានចិញ្ចឹមជ្រូក​ខាងលើ មាន​ស្រុកកំណើតវត្តពោធិថ្មី ​ស្រុក-ខេត្តកំពត ។

សេចក្តីរាយការណ៍​បានបន្តថា ​មុនពេលកើតហេតុ ​កូនកំលោះរូបនេះបានជិះម៉ូតូ០១គ្រឿង​ចេញពីផ្លូវក្រាលគ្រួសក្រហម​ ​សំដៅឡើងមកផ្លូវក្រាលកៅស៊ូ ​តែជាអកុសល ពេល​​មកដល់ក៍វ៉ាក់​នឹងរថយន្តធុនធំ០១​គ្រឿងដែលកំពុងបើកលើផ្លូវក្រាលកៅស៊ូ ​ហើយទំនងជាម៉ូតូមានល្បឿនលឿន​ផង ​ក៍ប៉ះកៀរជាមួយរថយន្តនោះ​​ដួលបណ្តាល​ឲ្យរង​របួសធ្ងន់​ ហើយក៍បានស្លាប់​តាមផ្លូវពេលបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ​ចំណែករថយន្តបានបើកបន្ត​ទៅបាត់ហាក់ដូចជាមិនដឹង​ពីហេតុការមានគេបើកម៉ូតូប៉ះ ។

គ្រោះអកុសលនេះ ​បានធ្វើឲ្យក្រុមគ្រួសារ​ទួញសោកបោកបា្រណ ​ព្រោះតែជនរងគ្រោះនៅសល់មិន​ដល់មួយថ្ងៃផងនឹងត្រូវចូល​រោងការនៅក្នុងភូមិកានៃ​ ឃុំជើងគោ ស្រុក​ព្រៃនប់ ។​ អ្វីដែលគួរឲ្យសោកសង្រេង​ជាងនេះទៀត ​សំឡេងភ្លេងការពេលចូលរោង ​បែរជាជំនួសមកវិញនូវសំឡេងខ្លងខែក​ ពិសេសកូនក្រមុំបាន​ត្រឹមតែអង្គុយទួញ​យំ​សោក​សង្រេងជាមួយក្រុមគ្រួសារ​ទំាងសងខាងគួរឲ្យ​សង្វេគរកទីបំផុតគ្មាន ។

នៅព្រឹកថ្ងៃទី១៨​ មករា ២០១៦នេះ​ កូនក្រមុំនិងក្រុមគ្រួសារ​បានដង្ហែសពចេញពីផ្ទះកូន​ក្រមុំក្នុងភូមិកានៃ ​ឃុំជើងគោ​ ស្រុកព្រៃនប់ឆ្ពោះស្រុកកំណើត​សពដើម្បីបូជា​តាម​ប្រពៃណី ។

ចំណែកទីតំាងរោងការ​បានបង្វែរមកជាពិធីជប់លាង​ក្នុងលក្ខណៈរំដោះគ្រោះ​ជូនដល់កូនក្រមុំអភ័ព្វ ​និងផ្សងកុំឲ្យបាក់មែកបាក់​ធាងតាមទម្លាប់អបិយជំនឿ​ ព្រោះមិនអាច​លុប​ចោល​​បានដោយសារភ្ញៀវបាន​ហៅអស់ហើយនោះ ៕