ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយអ្វីម្ល៉េះ! នាង​កើតអាការៈចុកពោះ​និងក្អួត​ លេប​ប៉ារ៉ា​អស់​​២​គ្រាប់​ស្លា.ប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ស្រី​ម្នាក់​មាន​អាកា​រៈ​ចុកពោះ ក្អួ​ច​ចង្អោររហូតប្រកាច់​ស្លា.ប់ បន្ទាប់​ពី​បាន​ផឹកទឹក​ក្រូច​អស់​ចំនួន​​២​ដប​រួច ដែលហេតុការណ៍បាន​បង្កភ្ញាក់​ផ្អើលកាលពី​​វេលា​ម៉ោង​០១​រំលង​អ​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ សីហា ​ រស់នៅ​ភូមិ​តា​ម៉ាំង…

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ស្រី​ម្នាក់​មាន​អាកា​រៈ​ចុកពោះ ក្អួ​ច​ចង្អោររហូតប្រកាច់​ស្លា.ប់ បន្ទាប់​ពី​បាន​ផឹកទឹក​ក្រូច​អស់​ចំនួន​​២​ដប​រួច ដែលហេតុការណ៍បាន​បង្កភ្ញាក់​ផ្អើលកាលពី​​វេលា​ម៉ោង​០១​រំលង​អ​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ សីហា ​ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​ក្មេង​ស្រី​ដែល​បាន​បាត់បង់​ជីវិត​ឈ្មោះ​ឆេ​ន ស្រី​មុំ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ បើ​តាម​អះអាង​ពី​ស្ត្រី​ជា​ម្តាយ ក៏​ដូច​ជា​មេ​ភូមិ​និង​ប្រជាពលរដ្ឋ​ជិតខាង បាន​ប្រាប់​ថា ក្មេង​ស្រី​ដែល​ស្លាប់​នេះ មាន​សតិ​មិនល្អ​មាន​ជំងឺ​ប្រចាំ​កាយ​(​ស្ក​ន់​) ​ហើយ​តែងតែ​ដើរ​តាម​ផ្លូវ​មិនសូវ​នៅផ្ទះ​ និង​តែងតែ​ទាស់ចំណី​អាហា​ជា​ប្រចាំ​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​នេះ​បាន​ប្រាប់​ថា កូនស្រី​គាត់​បាន​ប្រាប់​​ថា​ វា​បាន​ផឹកទឹក​ក្រូច​អស់​០២​ដប​តូច ។ មួយសន្ទុះ​ក្រោយមក​ ​ស្រាប់តែ​មាន​អាកា​រៈ ចុកពោះ ប្រកាច់ និង​ក្អួតចង្អោរ ហើយ​គាត់​ក៏​បាន​ឲ្យ​ថ្នាំ​ប៉ា​រ៉ា​លេប​អស់​ចំនួន​០២​គ្រាប់ ដោយ​ពុំ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ​ទេ ។ លុះ​ក្រោយមក ​កូនស្រី​របស់​គាត់​បាន​ប្រកាច់​ដាច់​ខ្យល់ស្លាប់​តែ​ម្តង ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​រក​ជំងឺ​កូ​វី​ដ​១៩​អវិជ្ជមាន បើ​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ឈ្មោះ​ស្រី ខ្លុង ប្រធាន​មណ្ឌល់​សុខភាព​បឹង​ត្រកួន​បាន​អះអាង​ថា ក្មេង​ស្រី​នេះ​ស្លា.ប់​ដោយសា​ជំងឺ​ប្រចាំ​កាយ​ស្ក​ន់​ជ្រូក ​និង​ពុល​ចំណី ពុំ​មាន​ស្លាកស្នាម​អ្វី​ទាក់ទង​នឹង​ឃាតកម្ម​នោះ​ទេ​។​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ