ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលវិបិត្តសេដ្ឋកិច្ចដូច្នេះ បើសិស្សនិស្សិតអាចរៀនតាមអាហារូបករណ៍ ជួយរឿងលុយកាក់ឪពុកម្តាយបានច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមពិតទៅការសិក្សាទទួលអាហារូបករណ៍មានតម្លៃណាស់ ពីព្រោះអ្នកទទួលបានអាហារូបករណ៍មិនថា ជាការសិក្សានៅក្នុងប្រទេស ឬក្រៅស្រុកនោះទេ សុទ្ធតែឆ្លងកាត់ការប្រឡង ។ អ្នកជាប់អាហារូបករណ៍មានមោទកភាពនៅក្នុងការសិក្សា ពីព្រោះជាការសិក្សាដែលមិនបាច់បង្កការលំបាកដល់ឪពុកម្តាយ…

រាជធានីភ្នំពេញ ៖ តាមពិតទៅការសិក្សាទទួលអាហារូបករណ៍មានតម្លៃណាស់ ពីព្រោះអ្នកទទួលបានអាហារូបករណ៍មិនថា ជាការសិក្សានៅក្នុងប្រទេស ឬក្រៅស្រុកនោះទេ សុទ្ធតែឆ្លងកាត់ការប្រឡង ។ អ្នកជាប់អាហារូបករណ៍មានមោទកភាពនៅក្នុងការសិក្សា ពីព្រោះជាការសិក្សាដែលមិនបាច់បង្កការលំបាកដល់ឪពុកម្តាយ ត្រូវស្វែងរកថវិកាឲ្យរៀន និងបានបង្ហាត់ពីសមត្ថភាពសិក្សាពិតរបស់ខ្លួន ។ រៀនអាហារូបករណ៍ខ្លះក្រៅពីមិនបាច់បង់ថ្លៃសាលា គេឧបត្ថម្ភលើការចំណាយផ្សេងៗទៀតផង ។

នៅក្នុងសេដ្ឋកិច្ចពលរដ្ឋជាទូទៅកាន់តែលំបាកដូចគ្រាវិបត្តិកូវីដ ១៩ នេះ ប្រសិនជាសិស្សទទួលបានអាហារូបនោះគេនឹងជួយសម្រាលការលំបាកឪពុកម្តាយច្រើន ។ ជាទូទៅបើនិយាយពីការសិក្សានៅក្នុងប្រទេសថ្នាក់មហាវិទ្យាល័យអាចមានតម្លៃសិក្សាពី ៣០០ ទៅ ៥ ពាន់ដុល្លារក្នុងមួយឆ្នាំដូច្នេះបើជាប់អាហារូបករណ៍ថវិកាបង់ថ្លៃសិក្សានេះ នឹងមិនមានឧបសគ្គឡើយ ហើយបើមិនទទួលបានអាហារូបករណ៍វិញ ចង់រៀនសាលាល្បីត្រូវរកថវិកាកាន់តែច្រើនដើម្បីបង់ថ្លៃសិក្សា បើជាកូនពលរដ្ឋដែលមានជីវភាពលំបាកវិញ ដើម្បីបានកូនរៀនមហាវិទ្យាល័យត្រូវសន្សំ ប្រមែលប្រមូលរហូតលក់ទ្រព្យក៏មាន ។

កាលពីថ្ងៃទី ១៦ សីហា កន្លងមកនេះ ក្រសួងអប់រំ យុវជននិងកីឡាទើបតែចេញសេចក្តីប្រកាសពីការកែតម្រូវកាលបរិច្ឆេទនៃដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំ ២០២១-២០២២ ។

នេះជាឱកាសសម្រាប់សិស្សដែលកំពុងសិក្សារៀនថ្នាក់ទី ១២ ហើយត្រៀមបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្រោយពីប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សានាពេលខាងមុខនោះ ។ ក្រសួងបានបញ្ជាក់ថា សិស្សដែលកំពុងសិក្សាថ្នាក់ទី ១២ ត្រូវមកទទួលសំណុំពាក្សសុំអាហារូបករណ៍ពីវិទ្យារបស់ខ្លួនកំពុងសិក្សា យកទៅបំពេញចាប់ពីថ្ងៃទី ១៨ ខែសីហាដល់ថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២១ និងប្រគល់មកវិញយ៉ាងយូរនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១ ។ ចំពោះបេក្ខជនស្វៃរិនមានឱកាសទៅសុំពាក្យពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២១ និងប្រគល់ត្រលប់មកវិញយ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១ ។

ការប្រឡងអាហារូបករណ៍ក្រសួងអប់រំបានបញ្ជាក់ថា បក្ខជនដែលបានដាក់ពាក្យជ្រើសរើសមុខជំនាញដែលឆ្លងកាត់ការប្រឡង និងប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ ត្រូវយកសលាកបត្រឯកត្តជនមកប្រគល់ជូនគ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនត្រូវប្រឡងដើម្បីទៅដាក់ពាក្យស្នើសុំប្រឡងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ។ ឬឯបេក្ខជនដែលប្រឡងសញ្ញាមធ្យមសិក្សាឆ្នាំចាស់មានអាយុមិនទានលើស ២២ ឆ្នាំនឹងពុំទាន់បានជាប់អាហារូបករណ៍ណាមួយមានបំណងស្នើសុំអាហារូបករណ៍អាចដាក់ពាក្យប្រឡងចូលរៀនលើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារ គមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចទៅយកពាក្យដាក់សូមប្រឡងសកលវិទ្យាល័យខាងលើនេះបានពីថ្ងៃ ៥ ដល់ថ្ងៃទី ១៩ មករាឆ្នាំ ២០២១ ។

ដើម្បីស្វែងរកព័ត៌មានអាហារូបករណ៍សិស្សនិស្សិតអាចស្វែងរកនៅលើបណ្តាញព័ត៌មានសង្គមរបស់ក្រសួងអប់រំយុវជននិងកីឡា ឬព័ត៌មានពីសាកល វិទ្យាផ្សេងៗ ពីមិត្តភ័តិ្ត និងអាចពីអ្នកធ្លាប់ទទួលបានអាហារូបករណ៍ ហើយក៏អាចសួរនាំពីសាស្រ្តាចារ្យ ។ 

ព្រះតេជ្ជគុណ យ៉ន សេងយៀត ដែលទទួលបានអាហារូបករណ៍នៅ Harvard សហរដ្ឋអាមេរិក បានបញ្ចប់ថ្នាក់ក្រោយបណ្ឌិតនោះ ព្រះអង្គតែងតែអប់រំជាសាធារណដល់យុវជនឲ្យមានភាពរឹងមាំ ជឿជាក់ និងតំាងចិត្តដោយខ្លួនដើម្បីសម្រេចអនាគតខ្លួន ។ ព្រះអង្គលើកឡើងយុវជនដែលចង់បានអាហារូបករណ៍គួរមានឆន្ទៈ និងតំាងចិត្តខ្ពស់ក្នុងការរៀនសូត្រ មិនមែនជាយុវជនទន់ជ្រាយ ឬត្អូញត្អែរថា ខ្លួនក្រឲ្យគេអាណិតផ្តល់អាហារូបករណ៍នោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ