ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន Unicity ​​ប្រមូលផ្តុំមនុស្ស​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ ខណៈរកឃើញសមាជិក២នាក់វិជ្ជមានកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ គឺ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ២​នាក់​ហើយ​ក្នុង​ចំណោម​មនុស្ស​ប្រុស…

ខេត្តតាកែវ ៖ លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បានអោយ​កោះសន្តិភាព​យើង​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ គឺ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ២​នាក់​ហើយ​ក្នុង​ចំណោម​មនុស្ស​ប្រុស ស្រី​ចំនួន​៣៨៦​នាក់ ដែល​មក​ពី​ខេត្ត​​ផ្សេង​ៗ​គ្នា និង​បាន​មក​ប្រមូលផ្តុំ​គ្នា​ល្មើស នឹង​បំរាម​របស់​រាជរដ្ឋាភិបាល និង​បំរាម​របស់​អាជ្ញាធរ​ខេត្ត ដោយ​ក្រុមហ៊ុន Unicity ខាងលើ​នេះ​ហ៊ាន​កៀរគរ​មនុស្ស​មក​បើក​វគ្គ​សិក្សា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​ជំនាញ ឬ​អាជ្ញាធ​រ ព្រមទាំងច្បាប់​គ្មាន​ទម្លាប់​អ្វី​ឡើយ ។

ទ​ង្វើ​នេះ​វា​បាន​ផ្ទុយ​ពី​បំរាម​ហាមឃាត់​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ដាក់
ឱ្យ​ប្រជាពលរដ្ឋ​ នៅគ្រប់​រាជធានី​-ខេត្ត​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អនុវត្ត​ ទើប​មិន​មានការ​យាយី​ពី​ជំងឺ​កូ​វី​ដ-​១៩​នោះ ។

លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ បានអោយ​ដឹង​ពេល​ចុះ​ត្រួតពិនិត្យ​ការ​យក​សំណាក​ពី​ក្រុម​អ្នកលក់​ផលិតផល​អាហារ​បំប៉ន​នៅ​បរិ​ណ​វេន​ផ្ទះល្វែង​ក្នុង​បុរី​រស្មី​នេះ​ ដោយ​លោក​បាន​លើក​ឡើង​ថា ពួក​គាត់​ទាំងនេះ​ហាក់បីដូចជា មិន​បានដឹង​ថា ខ្លួន​ប្រព្រឹត្ត​បែប​នេះ​វា​ខុស នឹង​បំរាម​ហាមឃាត់​របស់​រាជរដ្ឋាភិបាល ឬ​បំរាម​របស់​អាជ្ញាធរ​ខេត្ត​ឡើយ ខណៈ​ដែល​ពួក​គេ​ទាំងនោះ​កំពុង​តែ​វក់វី​លើ​ការ​សិក្សា​លក់​ផលិតផល​អាហារ​បំប៉ន​ទៅ​វិញ ។

ឥឡូវនេះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ដែល​ជា​គ្រូឧទ្ទេស និង​ជា​អ្នក​កៀរគរ​ឲ្យ​មនុស្ស​ទាំង​អស់នោះ អោយមក​ចូលរួម​បើក​វគ្គ​សិក្សា​ផ្សព្វផ្សាយ​លក់​ផលិតផល​ខាងលើ និង​បន្ត​នីតិវិធី​ស្វែងរក​ម្ចាស់​ក្រុមហ៊ុន​ជា​បន្ត ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៥ ខែសីហា​នេះ កំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តតាកែវ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ៣៨៦​នាក់ នៅ​ចំណុច​បុរី​រស្មី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ប្រមូលផ្តុំ​គ្នា​មក​សិក្សា​វគ្គ​រៀនសូត្រ ផ្នែក​អាហារ​បំប៉ន​សុខភាព Unicity ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ រថយន្តក្រុង​ក៏​ដូច​ជា រថយន្ត​ទាហាន​ជា​ច្រើន​គ្រឿង​បាន​ដឹក​ក្រុម​សិក្ខា​ម​ទាំង​៣៨៦​នាក់ នោះ​មក​ពី​ខេត្តតាកែវ កំពត កែប កំពង់ស្ពឺ និង​ភ្នំពេញ ដោយ​តាម​ខេត្ត​នីមួយ​ៗ​បាន​យក​ឡាន​មក​ដឹក​យក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ